ព័រទុយហ្គាល់​ឈ្នះ​ ៥-១ Ronaldo ស៊ុត​ចូល​៤​គ្រាប់​ម្នាក់​ឯង​

  • 2019-09-11 01:19:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ម្នាក់​ឯង​ ឲ្យ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​យក​ឈ្នះ​ លីទុយអានី​ ៥-១ ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2020។​​

ខ្សែ​ប្រយុទ្ធ​ Juventus ពេល​នេះ​មាន​​បាល់​៩៣​គ្រាប់​ហើយ​ នៅ​ក្រុម​ជម្រើស​ទៀត​ តាម​ពី​ក្រោយ​វីរបុរស​អ៊ីរ៉ង់​ Ali Daei ជា​កីឡាករ​រក​គ្រាប់​បាល់​ច្រើន​បំផុត​ឲ្យ​ជម្រើស​ជាតិ​ចំនួន ១០៩​គ្រាប់​។​ គ្រាប់​ទី​មួយ​របស់​ Ronaldo​ ជា​​បាល់​ប៉េណាល់ទី​ នាទី​៧ បន្ទាប់​មក​នៅ​គឺ​ ៦១,៦៥ និង​៧៦។

រាប់​ទាំង​យប់​មិញ​ផង​ កីឡាករ​វ័យ​៣៤​ឆ្នាំ​ធ្វើ​បាន​ Hat-trick ៨​លើក​ហើយ​ឲ្យ​ព័រទុយហ្គាល់​ និង​ជា​ការ​ទាត់​៤​គ្រាប់​ក្នុង​១​ប្រកួត​ឲ្យ​ក្រុម​ជើង​ឯក​អឺរ៉ុប​ឆ្នាំ​២០១៦​។ ៤​គ្រាប់​លើក​មុន​ Ronaldo ធ្វើ​បាន​ពេល​ប៉ះ​ជម្រើស​ជាតិ​អង់ដូរ៉ា​៕

ប្រភព៖ BBC   អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម