ស៊ីគ្នាទៅមក៨គ្រាប់ ទីបំផុតអង់គ្លេសនៅតែឈ្នះកូសូវ៉ូ
- 2019-09-11 02:21:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីគ្នាទៅមក៨គ្រាប់ ទីបំផុតអង់គ្លេសនៅតែឈ្នះកូសូវ៉ូ
ចន្លោះមិនឃើញ
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះកូសូវ៉ូយ៉ាងតានតឹងបំផុតដោយលទ្ធផល ៥-៣ ក្នុងការប្រកួតជម្រុះ Euro 2020។
ការប្រកួតកាលពីយប់មិញក្រុមភ្ញៀវមានឱកាសនាំមុខមុនតាំងនាទី ទី១ធ្វើបានដោយកីឡាករ Berisha ប៉ុន្តែអង់គ្លេសបានវាយបកវិញជាបន្តបន្ទាប់ដោយ Sterling នាទី៨ Kane នាទី១៩, Sancho ២គ្រាប់ម្នាក់ឯង និងបាល់ចូលទីខ្លួនឯងរបស់ Vojvoda។
កូសូវ៉ូក៏ថែមបាន២គ្រាប់ទៀតដែរ គឺដោយ Berisha ដដែលនៅនាទី៤៩ និង Muriqi នៅនាទី៥៥។ លទ្ធផលនេះធ្វើឲ្យតោកំណាចអង់គ្លេសបន្តឈរលេខ១ក្នុងតារាងមាន១២ពិន្ទុពេញ ពី៤ប្រកួត តាមពីក្រោយដោយសាធារណរដ្ឋឆេក នៅលេខ២មាន៩ពិន្ទុ បន្ទាប់ពីឈ្នះម៉ុងតេណេហ្គ្រោ ៣-០ នៅថ្ងៃជាមួយគ្នា៕