រកឃើញម្ចាស់ពាន ក្នុងការប្រកួតវីដេអូខ្លីរបស់ក្រុមហ៊ុន Davitra

  • 2019-09-11 11:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ថ្ងៃ​ទី​ ១១ ខែ​កញ្ញា​ ឆ្នាំ​២០១៩ នេះ​ ក្រុមហ៊ុន​ Davitra (Cambodia) Co., Ltd និង​ក្រុម​ហ៊ុន​ Apitor Technology Co., Ltd បាន​រៀប​ចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យ​លាភី​ប្រកួត​ផលិត​វីដេអូ​ខ្លី​ស្ដី​ពី​ « កុមារ​ និង​យុវជន​កម្ពុជា​គួរ​តែ​ងាក​មក​លេង​របស់​ ដែល​បង្កើន​ចំណេះ​ដឹង​ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​» ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា​ STEM។

ការ​ប្រកួត​ប្រជែង​នេះ​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​លើក​កម្ពស់​កម្រិត​ចំណេះ​ដឹង​ ក៏​ដូច​ជា​ឆ្លើយ​តប​ទៅ​នឹង​ភាព​ចាំ​បាច់​ តម្រូវ​ការ​ និង​តួនាទី​យ៉ាង​សំខាន់​នៃ​វិស័យ​បច្ចេកវិទ្យា​ ដោយ​មាន​បេក្ខជន​ចំនួន​ ១៤ ក្រុម​ ចូល​រួម​ប្រកួត​។

បន្ទាប់​ពី​គណៈកម្មាធិការ​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹត​ ទៅ​លើ​វីដេអូ​ទាំង​ ១៤  ចំណាត់​ថ្នាក់​លេខ​ ១ បាន​ទៅ​លើ​ក្រុម​ Sok Sambath ដោយ​ទទួល​បាន​ពិន្ទុ​ ៦៧.៦៦ ចំណាត់​ថ្នាក់​លេខ​ ២ បាន​ទៅ​លើ​ Media Communication ពិន្ទុ​ ៥៦.០០ និង​លេខ​ ៣ បាន​ទៅ​លើ​ក្រុម​ស្រែ​អំបិល​ ពិន្ទុ​ ៥១.៥៥។

ថ្លែង​ក្នុង​កម្មវិធី​ប្រគល់​រង្វាន់​ លោក​ អ៊ឹម ច័ន្ទបូរ៉ាជាតិ សហស្ថាបនិក​ Davitra (Cambodia) Co., Ltd បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​វីដេអូ​ខ្នាត​ខ្លី​នេះ​ ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​អត្រា​នៃ​ការ​ចូល​រួម​ និង​គាំទ្រ​ មុខវិជ្ជា​វិទ្យា​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ ជា​ពិសេស​នោះ​ គឺ​យុវនារី​តែ​ម្ដង​។

លោក​ថា​ ៖ « ខ្ញុំពីតជា​​រីករាយ​ និង​កោត​សរសើរ​ដល់​បេក្ខជន​ចូល​រួម​ទាំង​ ១៤ ក្រុម​ សរុប​ជា​សមាជិក​មាន​ ៤២ នាក់​ ចំពោះ​ការ​ចូល​រួម​ជ្រោមជ្រែង​ចំណាយ​ពេល​ ក្នុង​ការ​លើក​ស្ទុយ​វិស័យ​ STEM នៅ​ក្នុង​ប្រទេស​កម្ពុជា​»៕

   

អត្ថបទ៖ អ៊ឹង ម៉េងគង់