iOS 13.1 មានបន្ថែមមុខងារ​ចម្រូងចម្រាស​លើ iPhone XR និង iPhone XS

  • 2019-09-26 01:30:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​កន្លង​មក​នេះ Apple បាន​ឆ្លង​កាត់​រឿង​រ៉ាវ​ចម្រូងចម្រាស​ជា​ច្រើន ហើយ​ដែល​ធំ​ជាង​គេ​គឺ​នៅ​ឆ្នាំ ២០១៧ ពេល​ដែល​គេ​ដឹង​ថា Apple បាន​ទម្លាក់​សមត្ថភាព CPU លើ​ iPhone ចាស់ៗ​ដោយ​មិន​ប្រាប់​អ្នក​ប្រើ​ប្រាស់។

Apple បាន​បក​ស្រាយ​ថា​ការ​សម្រេច​​ចិត្ត​ធ្វើ​បែប​នេះ មិន​មែន​ជា​ផ្នែក​មួយ​នៃ​ផែនការ​ធ្វើ​ឲ្យ iPhone ហួស​សម័យ​នោះ​ទេ ប៉ុន្តែ​​ធ្វើ​ក្នុង​គោលបំណង​អនុញ្ញាត​ឲ្យ iPhone ដែល​មាន​ថ្ម​ខូច​គុណភាព​ អាច​ប្រើ​ប្រាស់​បាន​យូរ​ម៉ោង​ជាង​មុន។

​ពេល​នេះ​មុខងារ​នេះ​​ត្រូវ​បាន Apple ដាក់​បញ្ចូល​លើ iPhone ដែល​ចេញ​កាល​ពី​ឆ្នាំ ២០១៨ ជា​ផ្លូវ​ការ ​ក្នុង​កំណែ​ទម្រង់​ដំបូង​នៃ iOS 13 គឺ iOS 13.1។ ប៉ុន្តែ​​មើល​លើ​ផ្លូវ​វិជ្ជមាន បន្ទះ​ឈីប A12 Bionic អាច​ផ្ដល់​នូវ​ដំណើរ​ការ​ខ្លាំង​ក្លា​មួយ។ ហេតុ​នេះ iPhone ដែល​ចេញ​ឆ្នាំ ២០១៨ នឹង​មិន​មាន​​ថយ​ចុះ​លើ​ល្បឿន​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ខ្លាំង​នោះ​ឡើយ ទោះ​បី​ត្រូវ​ Apple ទម្លាក់​សមត្ថភាព​មែន។

គួរ​ដឹង​ថា​នៅ​លើ iOS 13 ក្រុមហ៊ុន Apple ក៏​បាន​បញ្ចេញ​នូវ​មុខងារ​ថ្មី​ឈ្មោះ​ថា​ Optimized Battery Charging ដែល​អាច​នឹង​បន្ថយ​ការ​ធ្លាក់​ចុះ​នៃ​អាយុកាល​ថ្ម​ iPhone មាន​ន័យ​ថា​ថ្ម​ iPhone អាច​មាន​អាយុ​កាល​យូរ​ជាង​មុន ពេល​ប្រើ​មុខងារ​នេះ៕​​​

ចុចអាន ៖ វាយ​តម្លៃ​ពិន្ទុ iPhone 11 Pro Max មាន​កម្រិត​អេក្រង់​ A+ ល្អ​ដាច់​គេ​នៅ​ពេល​បច្ចុប្បន្ន

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង