វាយ​តម្លៃ​ពិន្ទុ iPhone 11 Pro Max មាន​កម្រិត​អេក្រង់​ A+ ល្អ​ដាច់​គេ​នៅ​ពេល​បច្ចុប្បន្ន

  • 2019-09-25 01:13:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ចេញ​លក់​បាន​ប៉ុន្មាន​ថ្ងៃ iPhone ទាំង​បី​ម៉ូឌែល​ក៏​បាន​ធ្លាក់​ទៅ​ដល់​ដៃ​អតិថិជន​ជា​ច្រើន​លាន​នាក់​ទូទាំង​សកលលោក ដោយ​ឡែក​ក្រុម​អ្នក​ជំនាញ​ខាង​ធ្វើ​តេស្ត​ពី​គុណភាព​ក៏​ចាប់​ផ្តើម​ចេញ​ចម្លើយ​មក​ជា​បណ្តើរៗ​ដែរ។

តាម​ការ​វាយ​តម្លៃ​របស់​ DisplayMate ​បាន​ដាក់​ពិន្ទុ​ឲ្យ​អេក្រង់ iPhone 11 Pro Max ជាប់​ជា​ស្មាតហ្វូន​មាន​អេក្រង់​ល្អ​ដាច់​គេ កម្រិត A+ ឈរ​ខ្ពស់​ជាង​បណ្តា​ស្មាតហ្វូន​គូ​ប្រកួត​ណាៗ​ទាំង​អស់​គិត​ត្រឹម​ចុង​ខែ​កញ្ញា​នេះ។

ចំណុច​ខ្លាំង​មួយ​ចំនួន​នៃ​អេក្រង់ Super Retina XDR OLED ជំនាន់​ក្រោយ​នេះ ​គឺ​អាច​បង្ហាញ​កម្រិត​ពណ៌​បាន​ដិត​ល្អ ជាមួយ​នឹង​កម្រិត​បង្ហាញ​ដល់​ទៅ ២ ៦៨៨ x ១ ២៤២ ភីកសែល ហើយ​ការ​សន្សំ​សំចៃ​ថាមពល​ក៏​កាន់​តែ​ធ្វើ​បាន​ប្រសើរ​ជាង​ជំនាន់​ចាស់ iPhone XS Max ​ប្រមាណ ១៥ ភាគរយ​ថែម​ទៀត៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា