នៅ​វៀតណាម​ចាយ​មិន​ដល់ ១០ ដុល្លារ ប្រែ​ក្រឡា iPhone XS ទៅ iPhone 11 Pro ​បាន​ងាយ

  • 2019-10-02 02:53:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​បំពេញ​តម្រូវការ​អតិថិជន​មួយ​ចំនួន​ដែល​មិន​ចង់​ឡើង​សេរ៊ី និង​ចង់​បន្ត​ប្រើប្រាស់ iPhone សេរ៊ិ​ចាស់ តែ​មាន​រចនាបថ​រូបរាង​ស្រដៀង iPhone ឆ្នាំ ២០១៩ ​ទៅ​មើល​ហាង​លក់​គ្រឿង​បរិក្ខារ​ទូរសព្ទ​នៅ​ឯ​ប្រទេស​វៀតណាម ក៏​បាន​នាំ​ចូល​នូវ​ប្រភេទ Case ​ប្លែកភ្នែក ដែល​អាច​បង្វែរ​ iPhone X/XS និង iPhone XS Max ឲ្យ​មាន​ពណ៌​និង​រូបរាង​ដូច iPhone 11 Pro។

ខ្នង​ក្រោយ​នៃ​សំបក​ទូរសព្ទ​នេះ គឺ​ផលិត​ឡើង​ពី​សារធាតុ​ប្លាស្ទិក​បែប​រលោង ​និង​ប្រឡោះ​កាមេរ៉ា​បញ្ឈរ​សម្រាប់ iPhone X/XS និង XS Max ហើយ​មាន​បង្កប់​គ្រាប់​កាមេរ៉ា​បន្លំ​មួយ​គ្រាប់​នៅ​ក្បែរ​នោះ។ ជាង​នេះ​ពណ៌​នៃ Case គឺ​ច្នៃ​ជា​ពណ៌ Midnight Green ដែល​ជា​ពណ៌​តួ​ឯក​លើ iPhone ឆ្នាំ ២០១៩។

ចំពោះ​តម្លៃ​ Case ប្រភេទ​នេះ សម្រាប់​ប្រើប្រាស់​ជាមួយ iPhone X និង XS មាន​តម្លៃ ២០០ ០០០ ដុង​ឬ​ប្រហែល ៨,៦០ ដុល្លារ ខណៈ​សម្រាប់ iPhone XS Max ​ថ្លៃ ២៥០ ០០០ ដុង​ឬ​ប្រហែល ១០,៧៥ ដុល្លារ៕

អានអត្ថបទ:

ប្រភព៖ Zing   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី