អាមេរិកលេងធម៌ក្តៅ បិទឲ្យកម្មវិធីទាំងអស់របស់ Adobe ឈប់ដំណើរការក្នុងប្រទេសមួយ
- 2019-10-10 04:24:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាមេរិកលេងធម៌ក្តៅ បិទឲ្យកម្មវិធីទាំងអស់របស់ Adobe ឈប់ដំណើរការក្នុងប្រទេសមួយ
ចន្លោះមិនឃើញ
ការបើកដំណើរការនូវកម្មវិធី Photoshop ក៏ដូចជាផលិតផលសេវាកម្មដទៃទៀតរបស់ក្រុមហ៊ុន Adobe ត្រូវបានកាត់ផ្តាច់ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ឆ្លើយតបទៅនឹងការបញ្ជានៃការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។
ប្រធានាធិបតីលោក Donald Trump បានសម្រេចហាមឃាត់ការធ្វើពាណិជ្ជកម្មគ្រប់បែបយ៉ាងជាមួយប្រទេសនេះចាប់តាំងពីខែសីហា ពោលជាការដាក់សម្ពាធមួយកម្រិតថែមទៀតក្នុងគោលដៅបង្ខំឲ្យប្រធានាធិបតីលោក Nicolas Maduro ចុះចេញពីតំណែង។
ដោយឡែកសម្រាប់អ្នកប្រើប្រាស់កម្មវិធីរបស់ Adobeទាំងអស់មានពេលវេលាកំណត់ត្រឹមថ្ងៃទី ២៨ តុលា ក្នុងការទាញយកទិន្នន័យសំខាន់របស់ខ្លួនមករក្សាទុក មុនពេលក្រុមហ៊ុនធ្វើការផ្តាច់ចោលលែងឲ្យគណនីទាំងអស់ដំណើរការទៅបាន។
ការប្រើប្រាស់ធម៌ក្ដៅនេះក៏មិនខុសពីទង្វើដែលបានធ្វើទៅលើប្រទេសកូរ៉េខាងជើង អ៊ីរ៉ង់ និងគុយបា ហើយអាមេរិកក៏ជាប្រទេសមួយក្នុងចំណោមប្រទេសច្រើនជាង ៥០ ដែលមិនទទួលស្គាល់លោក Maduro ជាប្រធានាធិបតីពេញសិទ្ធរបស់វេណេហ្ស៊ុយអេឡា៕
អានអត្ថបទ:
iPhone X ចេញលក់ដំបូងមកដល់ឥលូវធ្លាក់តម្លៃជាង ១ពាន់ដុល្លារ
ខ្លាំងនៅតែខ្លាំង! Nokia កាន់កាប់សិទ្ធចែកចាយ 5G ច្រើនជាង ២០០០ ប៉ាតង់