ចូលរួម​សោកស្ដាយ​ ក្រុម​គោព្រៃ​កម្ពុជា​ ចាញ់​ក្រុម​យក្ស​អ៊ីរ៉ង់​ វគ្គ​ជម្រុះ​ពាន​រង្វាន់​ World Cup 2022 ​

  • 2019-10-10 15:20:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​គោព្រៃ​កម្ពុជា​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​អ៊ីរ៉ង់​ យ៉ាង​ចាស់​ដៃ​មុន​នេះ​ក្នុង​លទ្ធផល​ ១៤-០ ​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ C​ ពាន​រង្វាន់​ FIFA World Cup 2022 ។​

រូបភាពហ្វេសបុកសហព័ន្ធបាល់ទាត់កម្ពុជា

ចំពោះ​ការ​ប្រកួត​រវាង​កម្ពុជា​ និង​ក្រុម​ខ្លាំង​ អ៊ីរ៉ង់​ នេះ​គឺ​មិន​សូវ​ជា​ល្អ​មើល​នោះ​ឡើយ​ ដោយ​សារ​តែ​កម្រិត​សមត្ថភាព​ និង​កាយសម្បទាខុស​គ្នា​ខ្លាំង​ពេក។​ ក្រុម​ម្ចាស់​ផ្ទះ​លេង​បែប​សប្បាយ​ៗ​ មិន​សូវ​ជា​ពិបាក​ក្នុង​ការ​រក​គ្រាប់​ពី​កម្ពុជា​នោះ​ឡើយ​ ខណៈ​ត្រឹម​វគ្គ​ទី១​ ឈ្នះ​រហូត​ដល់​ ៧-០​ ឯ​ណោះ។​

ចូល​វគ្គ​ទី២​ភ្លាម​ កម្ពុជា​បាន​ឱកាស​ទាត់​បាល់​ពិន័យ​ ១១​ម៉ែត្រ​ ដោយ​សារ​តែ​អ្នក​ចាំ​ទី​របស់​ អ៊ីរ៉ង់​ ចាប់​ចំ​ជើង​ កែវ​ សុខផេង​ ឲ្យ​ដួល​ ប៉ុន្តែ​យ៉ាង​ណា​នៅ​តែ​គោព្រៃ​កម្ពុជា​មិន​អាច​ទាត់​បាល់​ចូល​នោះ​ឡើយ។​ ទោះ​នាំ​មុខ​លើ​កម្ពុជា​ច្រើន​យ៉ាង​ណា​ ក៏​ក្រុម​ម្ចាស់​ផ្ទះ​អ៊ីរ៉ង់​ នៅ​តែ​ស្វែង​រក​គ្រាប់​បាល់​ជា​បន្តបន្ទាប់​រហូត​បាន​ដល់​១៤គ្រាប់។​

រូបកម្ពុជាប្រកួតមុនៗ

រំលឹក​ដែរ​ថា​ ក្រុម​បាល់ទាត់​កម្ពុជា​ ចាញ់​ម្ចាស់​ផ្ទះ​ អ៊ីរ៉ង់​ មិញ​នេះ​ដោយ​លទ្ធផល​ ១៤-០​ នៃ​វគ្គ​ជម្រុះ​ក្នុង​ពូល​ C​ ពាន​រង្វាន់​ FIFA World Cup 2022៕

អត្ថបទ៖ នួន ស៊ីណា​