ក្រុមហ៊ុនចិនមួយចម្លងម៉ូដរថយន្ត Toyota Land Cruiser

  • 2019-10-18 02:03:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាង​នៃ​រថយន្ត​​របស់​ក្រុមហ៊ុន​ចិន Hengtian Automobile ម៉ូដែល Hengtian L4600 បាន​លេច​មុខ​ឡើង​លើ​អ៊ីនធឺណិត។ គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ទ្រង់ទ្រាយ​របស់​វា​ស្រដៀង​នឹង​ Toyota Land Cruiser ខ្លាំង​បំផុត។

Hengtian L4600 នឹង​មាន​លក់​លើ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ក្នុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ រូបរាង​នៃ​រថយន្ត​នេះ​បាន​លេច​ចេញ​ដំបូង​តាំង​ពី​ឆ្នាំ ២០១៦ ដែល​ពេល​នោះ​វា​មាន​ឈ្មោះ​ថា​ Hengtian Yueli។ ក្រៅ​ពី​មាន​រូបរាង​ស្រដៀង​គ្នា រថយន្ត​នេះ​ក៏​មាន​ចំណុច​មួយ​ចំនួន​ទៀត​ស្រដៀង​នឹង​​រថយន្ត Toyota ដូច​ជា​ប្រព័ន្ធ​បូម​មុខ បូម​ក្រោយ​ជា​ដើម។

ព័ត៌មាន​អំពី​ទំហំ​រថយន្ត​មិន​ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ ប៉ុន្តែ​ទំនង​ជា​ស្រដៀង​នឹង​រថយន្ត SUV Off-Road របស់ Toyota ដែរ។ នៅ​ផ្នែក​ខាង​ក្នុង​មាន​ប្រើ​ម៉ាស៊ីន ៨ ស៊ីឡាំង​ដែរ ប៉ុន្តែ​គឺ​ជា​ម៉ាស៊ីន ៤,៦ លីត្រ ផលិត​ដោយ​ក្រុមហ៊ុន Futai Power នៅ​ប្រទេស​ចិន បង្កើត​កម្លាំង​បាន ២៨៦ សេះ ដែល​កម្លាំង​នេះ​ខ្សោយ​ជាង​ម៉ាស៊ីន ៨ ស៊ីឡាំងរបស់ Toyota។

ក្រុមហ៊ុន Hengtian Automobile បង្កើត​ឡើង​នៅ​ឆ្នាំ ២០១១ ជា​មួយ​ទំហំ​ផលិត​រថយន្ត ១០ម៉ឺន​គ្រឿង​ ក្នុង​មួយ​ឆ្នាំ។ កន្លង​មក​នេះ​ក្រុមហ៊ុន​បាន​ផលិត​តែ​រថយន្ត​ភីកអាប់​ប៉ុណ្ណោះ ហើយ​ Hengtian L4600 នេះ​នឹង​ជា​រថយន្ត SUV ដំបូង​របស់​ក្រុមហ៊ុន៕​

ចុចអាន ៖ មើលរូបរាងកូនឡានអគ្គិសនី Toyota ត្រៀមចេញលក់ចុងឆ្នាំ ២០២០

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង