ណែនាំ​ឲ្យ​ស្គាល់ ហាង​លក់​ទំនិញអនឡាញកំពូល​ទាំង ១០ លើ​លោក

  • 2019-10-21 08:11:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លក់​ចេញ​ទិញ​ចូល​ទំនិញ​លើ Online បាន​ចូល​រួម​ចំណែក​ផ្ដល់​ភាព​ងាយស្រួល​ដល់​ការ​រស់​នៅ​របស់​មនុស្ស។ ​ថ្ងៃ​នេះ Sabay ចែក​រំលែក​អ្នក​រាល់​គ្នា ឲ្យ​បាន​ស្គាល់​ពី​គេហទំព័រ​លក់​ទំនិញ Online លំដាប់​កំពូល​ទាំង ១០ ក្នុង​លោក។

១.Amazon

​ជាហាង​លក់រាយ​​​អនឡាញ​ធំ​បំផុត​នៅ​អាមេរិក។ បង្កើត​ឡើង​ដំបូង​នា​ឆ្នាំ ១៩៩៤ ដោយ​លោក Jeff Bezos និង​មាន​ការិយាល័យ​កណ្ដាល​ក្នុង​ទីក្រុង Seattle រដ្ឋ Washington។

ចាប់ផ្តើម​ដំបូង​គ្រាន់តែ​ជា​ហាង​លក់​សៀវភៅ ប៉ុន្តែ​ Amazon បានវិវឌ្ឍ​ទៅជា​ហាង​​លក់​ទំនិញ​ ដោយ​ផ្តល់​​មុខ​ទំនិញ​រាប់​មុឺន​មុខ ស្ទើរ​​បំពេញ​​គ្រប់​​តម្រូវការ​របស់​អតិថិជន។ ​មាន​ទំនិញ​លក់​​បញ្ចុះ​តម្លៃ​ជា​ច្រើន​ ក៏​ដូចជា​​សេវាកម្ម​ដឹក​ជញ្ជូន​លឿន​ទាន់​ចិត្ត ហើយ​អតិថិជ​ន​អាច​ប្រើ​មធ្យោបាយ​​ទូទាត់​​យ៉ាង​ងាយស្រួល,។​

២.eBay

ជា​ហាង​លក់​ទំនិញ​អនឡាញ​ដ៏​ធំ​មួយ​ទៀត​របស់​អាមេរិក​ ដែល​មាន​ការិយាល័យ​កណ្ដាល​ក្នុង​រដ្ឋ California។ បង្កើត​ឡើង​នៅ​ឆ្នាំ ១៩៩៥ ដោយ​លោក Pierre Omidyar។

eBay មាន​លក់​ទំនិញ​ជា​ច្រើន​មុខ ទាំង​អ្នក​លក់​និង​អ្នក​ទិញ​​អាច​កើប​លុយ​បានរាប់លានដុល្លារ​​ពី​ទីផ្សារ​ទំនិញ​អនឡាញនេះ​​។ eBay ​ក៏​មាន​​បង្កើត​​កម្មវិធី​ដេញ​ថ្លៃ​ទំនិញ​ជា​រៀងរាល់​ថ្ងៃ​ផង​ដែរ។

៣.Asos

ជា​ហាងលក់​រាយ​ល្បី​​បំផុត​នៅ​​ចក្រភព​អង់គ្លេស ផ្ដោត​លើ​គ្រឿង​សំអាង, សំលៀក​បំពាក់​, ​​​ឧបករណ៍​ និង​របស់របរ​ប្រើប្រាស់​ទាំង​សម្រាប់​បុរស​និង​នារី។ អ្នក​អាច​ស្វែង​រកផលិតផលដែល​បែងចែក​ទៅ​​តាម​ប្រភេទ​ដែល​ចូលចិត្ត​ និង​អាច​ទិញ​លក់​សម្លៀកបំពាក់មួយ​ទឹកនៅលើ​អ៊ីនធឺណិត​បាន​ទៀត​ផង​។

៤.Walmart

ជា​ហាង​លក់រាយ​ដ៏​ធំ​លំដាប់​ទី ៣ របស់​អាមេរិក។ មាន​លក់​ទំនិញ​ប្រភេទ​អេឡិចត្រូនិក, វីដេអូ​ហ្គេម, សម្ភារៈ​ក្នុង​ផ្ទះ, សំលៀកបំពាក់, គ្រឿង​អលង្ការ, កាដូ​អនុស្សាវរីយ​ជា​ច្រើន​ទៀត​ក្នុង​តម្លៃ​សមរម្យ។

៥.Etsy

បង្កើត​នា​ឆ្នាំ ២០០៥ នៅ​ទីក្រុង New York។ មាន​លក់​ទិញ​ទំនិញ​ច្រើន​ប្រភេទ​រួម​មាន ផលិតផល​ធ្វើ​ដោយ​ដៃ​និង​​ចេញ​​ពី​រោងចក្រ។ អ្នក​អាច​​ឆែក​មើល​​ប្រភេទ​ទំនិញ​លំដាប់ៗ ដូច​សមាជិក Etsy ដទៃ​ទៀត​ដែរ។​

៦.Mr Porter

បាន​បើក​​ដំណើរការ​​​នៅ​ឆ្នាំ ២០១១ ដោយ​​ផ្ដោត​លើ​គ្រឿង​លំអ​​បុរស មាន​​សំលៀកបំពាក់, ឧបករណ៍​ប្រើប្រាស់ នាឡិកា​ដៃ ស្បែក​ជើង ខ្សែ​ក្រវាត់​ជា​ដើម។ អ្នក​អាច​ស្វែងរក​ផលិតផល ដែល​រចនា​​ដោយ​អ្នកឌីហ្សាញ​​ល្បីៗ​ដោយ​ Alexander McQueen និង Ray Ban។​

៧.Alibaba

ជា​វេបសាយ​លក់​ទំនិញ​ធំ​បំផុត​​របស់​ប្រទេស​ចិន។ Alibaba បាន​បង្កើត​នា​ឆ្នាំ ១៩៩៩ ក្នុង​ទីក្រុង Hangzhou។

Alibaba ល្បី​ខ្លាំង​បំផុត​ពី​សំណាក់​ប្រជាជន​ចិន​និង​នៅ​ប៉ែក​អាស៊ី ដែល​មាន​លក់​​ផលិតផលទំនិញ​ស្ទើរតែ​មុខ​។ អតិថិជន​អាច​ស្វែង​រក​សេវា​ទូទាត់​ទំនិញ​ងាយស្រួល, មាន​សុវត្ថិភាព ជាមួយ​សេវា​​ដឹក​ជញ្ជូន​​រហ័ស​ទាន់​ចិត្ត។

ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សេដ្ឋី Jack Ma ក្រុមហ៊ុន​កំពូល​មួយ​នេះ ក៏​បាន​បង្កើត​គេហទំព័រ​តូច​ជា​ច្រើន​ទៀត​រួម​មាន Aliexpress, Tmall និង Taobao។

៨.Nasty Gal

បង្កើត​នា​ឆ្នាំ ២០០៦ ដោយ Sophia Amoruso នៅ​ទីក្រុង Los Angeles ច្រើន​លក់​ទំនិញ​ផ្ដោត​លើ​​ផលិតផល​ស្ត្រី​វ័យ​ក្មេង មាន​ស្បែកជើង, សំលៀកបំពាក់ និង​គ្រឿង​លំអ។

៩.Zappos

បង្កើត​ឡើង​ដោយ​ Nick Swinmurn នា​ឆ្នាំ ១៩៩៩ នៅ​សហរដ្ឋអាមេរិក។ ផ្ដោត​លើ​ការ​លក់​ទំនិញ​​ជា​ស្បែកជើង និង​សំលៀកបំពាក់ និង​ល្បីដោយសារ​​ជា​ហាង​លក់​​ស្បែកជើង​ធំ​បំផុត​នៅលើពិភពលោក​។

១០.ModCloth

​បង្កើត​ឡើង​ក្នុង​​ឆ្នាំ ២០០២ ដោយ Eric Koger និង Susan Gregg-Koger មាន​ការិយាល័យ​កណ្ដាល​ក្នុង​រដ្ឋ California។ មាន​លក់​នូវ​ប្រភេទ​សំលៀកបំពាក់ ដែល​រចនា​ម៉ូដ​ប្លែក​ៗ​ ធ្វើ​ឡើង​ដោយ​អ្នក​រចនា​ឯករាជ្យ។​

អានអត្ថបទ​បន្ទាប់

ប្រែសម្រួល៖ កៅ រក្សា