ក្រុម​កីឡា​រាំ​ជម្នះ​ឧបសគ្គ​រហូត​ឈ្នះ​មេដាយ​មាស​ និង​ប្រាក់​ កម្រិត​អន្តរជាតិ​ជូន​កម្ពុជា​

  • 2019-10-22 06:50:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អត្តពលិក​កីឡា​រាំ​របស់​កម្ពុជា​ បាន​វិល​ត្រលប់​ពី​ការ​ប្រកួត​នៅ​ប្រទេស​ចិន ​ព្រឹក​មិញ​នេះ​ហើយ​ ដោយ​នាំមក​នូវ​មេដាយ​ចំនួន​៣គ្រឿង​ នៃ​ការ​ប្រកួត​ Taipei Open 2019​ ទើប​តែ​បញ្ចប់​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ។​

ទិដ្ឋភាពមកដល់ព្រឹកមិញ

លោក​ស្រី​ ហង់​ ស៊ីមន​ អគ្គលេខាធិការ​សហព័ន្ធ​រាំ​ បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់ចំពោះកីឡាករ​ កីឡា​ការិនី​ ដែលទៅ​ចូលរួម​នេះ​មាន​ការ​ខំប្រឹង​ប្រែង​ខ្លាំង​ ទាំង​ការ​ហ្វឹកហាត់​ ទាំង​ការ​ប្រកួត​រហូត​ឈាន​ទៅ​ដល់​ឈ្នះ​មេដាយ​មាស​ជូនប្រទេស​កម្ពុជា។​ ការ​ប្រកួត​នេះ​គឺ​លំបាក​ និង​តានតឹង​ខ្លាំង​ ដោយ​សារ​តែ​កីឡាករ​ កីឡា​ការិនី​កម្ពុជា​ជួប​ប្រកួត​សុទ្ធតែ​ជា​មួយ​អ្នក​ខ្លាំង​ ក្នុង​តំបន់​ និង​កម្រិត​ពិភពលោក​ថែម​ទៀត។​

ទិដ្ឋភាពមកដល់ព្រឹកមិញ

អគ្គលេខាធិការ​ខាង​លើ​នេះ​លើក​ឡើង​ទៀត​ថា​ មុន​ការ​ប្រកួត​សហព័ន្ធ​មិន​សូវ​ជា​មាន​ការ​សង្ឃឹម​ណាស់​ណា​ទេ​ ប៉ុន្តែ​នៅ​ពេល​ប្រកួត​ជាក់ស្ដែង​ មើល​តាម​បច្ចេកទេស​ឃើញ​ថា​ក្រុម​របស់​កម្ពុជា​គឺ​មាន​សមត្ថភាព​ប្រហាក់ប្រហែល​និង​ប្រទេស​ខ្លាំង​ៗ​ទាំង​នោះ។​ តាម​រយៈ​ការ​ប្រកួត​ និង​បទ​ពិសោធ​នេះ​សហព័ន្ធ​រំពឹង​ខ្ពស់​ថា​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០១៩​ចុងឆ្នាំនេះ​ កីឡា​រាំ​អាច​រក​មេដាយ​ជូន​កម្ពុជា​បាន។​

ទិដ្ឋភាពមកដល់ព្រឹកមិញ

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​រាំ​បាន​បញ្ជូន​អត្តពលិក​ រួម​និង​គណៈប្រតិភូ​សរុប​ចំនួន​ ៧នាក់​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ Taipei Open 2019 ​នៅ​ឯ​ប្រទេស​ចិន។​ ក្នុង​នោះ​កម្ពុជា​ឈ្នះ​មេដាយ​៣គ្រឿង​ មាស១​ និង​ប្រាក់​២៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី