ចន្លោះ​ប្រហោង​ធំ​មួយ​លើ Galaxy S10 ​ត្រូវ​បាន Samsung ជួសជុល​រួចរាល់​ហើយ

  • 2019-10-24 03:30:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​សប្តាហ៍​មុន​ស្មាតហ្វូន Galaxy S10 និង Note 10 ​ត្រូវ​បាន​អ្នក​ប្រើប្រាស់​រាយការណ៍​ថា​មាន​ជួប​បញ្ហា​ស្កេន​ខ្ចៅ​ដៃ​លើ​អេក្រង់ ដែល​វា​អាច​អនុញ្ញាត​ឲ្យ​ខ្ចៅ​ដៃ​របស់​អ្នក​ដទៃ​អាច​ស្កេន​ដោះ​សោ​បាន​ងាយ ត្បិត​ពុំ​បាន​បញ្ចូល​ទិន្នន័យ​ទៅ​ក្នុង​ប្រព័ន្ធ​ទូរសព្ទ​នោះ​ក៏​ដោយ។

លុះ​ថ្មីៗ​នេះ​តាម​ប្រភព Android Central ​រាយការណ៍​ថា​ក្រុមហ៊ុន​ Samsungបាន​ជួសជុល​ចន្លោះ​ប្រហោង​ដ៏​ធំ​មួយ​នោះ​រួចរាល់​ហើយ ដោយ​ឡែក​ក៏​បាន​បញ្ចេញ​កំណែ​អាប់ដែត​ថ្មី​សម្រាប់​ម្ចាស់ S10 និង Note 10 នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ផង​ដែរ ខណៈ​ការ​អាប់ដែត​សកល​នឹង​ចេញ​ផ្សាយ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ។

យ៉ាងណាមិញ​ដំណោះស្រាយ​បណ្តោះ​អាសន្ន ប្រសិន​អ្នក​ប្រើ​មិន​ចង់​ជួប​បញ្ហា អាច​ធ្វើ​ការ​ប្រើប្រាស់​មុខងារ​សុវត្ថិភាព​តាម​រយៈ​ការ​ដាក់​កូដ​សម្ងាត់​ឬ​មុខងារ​ស្កេន​មុខ​សិន រហូត​រង់ចាំ​ដល់​កំណែ​អាប់ដែត​ថ្មី​ចេញ​ផ្សាយ​ជា​ផ្លូវការ៕​​

អានអត្ថបទ:

ប្រភព៖ theverge   ប្រែ​សម្រួល៖ កៅ រក្សា