កម្រឃើញ ត្រឹម៩០វិនាទីអ្នកចាំទីម្នាក់ភ្លាត់ឲ្យគេទាត់ចូលពីពាក់កណ្ដាលតារាង២ដង
- 2019-10-30 07:13:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្រឃើញ ត្រឹម៩០វិនាទីអ្នកចាំទីម្នាក់ភ្លាត់ឲ្យគេទាត់ចូលពីពាក់កណ្ដាលតារាង២ដង
ចន្លោះមិនឃើញ
ក្នុងពិភពបាល់ទាត់ កម្រណាស់ដែលអ្នកចាំទីម្នាក់ភ្លាត់ឱកាសឲ្យដៃគូទាត់ចូលពីពាក់កណ្ដាលតារាង។ ប៉ុន្តែអ្នកចាំទីMasahiro Okamoto របស់ក្រុម Ehime បានភ្លាត់ឲ្យគេទាត់ចូលដល់ទៅពីរគ្រាប់ត្រឹមរយៈពេល៩០វិនាទីប៉ុណ្ណោះ។
ក្រុម Ehime បានប្រកួតចាញ់ម្ចាស់ផ្ទះ Montedio Yamagata លទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនៃលីគទីពីររបស់ជប៉ុន។ កីឡាករ Takahiro Yanagi ជាអ្នករកគ្រាប់ដំបូងឲ្យ Montedio នាទី៣៨។ នាទី៦០កីឡាករ Shun Nakamura បានបង្កការភ្ញាក់ផ្អើលទាត់ពីពាក់កណ្ដាលតារាងរំលងដៃអ្នកចាំទីចូលទីយ៉ាងល្អ។
នៅប៉ុន្មានវិនាទីបន្ទាប់អ្នកចាំទី Okamoto បានភ្លាត់សាជាថ្មី ឲ្យកីឡាករ Tatsuhiro Sakamoto ទាត់ចូលពីពាក់កណ្ដាលតារាងម្ដងទៀត។ តោះ! ទស្សនាវីដេអូខាងក្រោម៖