Steve Jobs បន្សល់​​​សម្ដី​ដ៏​មាន​អត្ថន័យ​ប៉ុន្មាន​ម៉ាត់​នេះ ជា​ការ​ក្រើនរំលឹក​​មុន​ពេល​លាចាក​លោក ​ ​

  • 2019-10-31 09:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Steven Paul Jobs ឬ​ Steve Jobs ជា​បុគ្គល​បច្ចេកវិទ្យា​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​លើ​ពិភព​លោក ដែល​បាន​រួម​គ្នា​ជាមួយ​លោក Steve Wozniak បង្កើត​ក្រុមហ៊ុន​អេឡិចត្រូនិក​យក្ស​របស់​អាមេរិក​ឈ្មោះ Apple Inc., នៅ​ក្នុង​ឆ្នាំ ១៩៧៦។ Steve Jobs កើត​នៅ​ឆ្នាំ​១៩៥៥ ហើយ​​ទទួល​មរណៈ​ភាព​នៅ​ក្នុង​វ័យ ៥៦ឆ្នាំ (ខែ​តុលា​ ឆ្នាំ ២០១១)។ ត្បិត​តែ​លោក​ទទួល​មរណៈ​ភាព តែ​កេរ្តិ៍ឈ្មោះ​ដែល​ធ្លាប់​បាន​ផ្លាស់​​ប្ដូរ​ពិភព​​បច្ចេកវិទ្យា​ក្នុង​ពិភពលោក​ ​នៅ​តែ​ដ៏​ល្បី​រន្ទឺ​ដដែល ជាពិសេស​គឺ​សម្ដី​ដ៏​មាន​អត្ថន័យ​ប៉ុន្មាន​ឃ្លា​ខាង​ក្រោម ដែល​បន្សល់​ទុក​​​ សម្រាប់​កែ​ប្រែ​ផ្នត់​គំនិត​មនុស្ស​ជំនាន់​ក្រោយ។

steve-jobs-31

១. “ខ្ញុំ​គិត​ថា​ បើ​អ្នក​បាន​ធ្វើ​អ្វី​មួយ​ ហើយ​វា​ទទួល​បាន​លទ្ធផល​ល្អ អ្នក​គួរ​តែ​ព្យាយាម​​ធ្វើ​អ្វី​មួយ​ផ្សេង​ទៀត​ឱ្យ​កាន់​តែ​អស្ចារ្យ។ កុំ​នៅ​ត្រាំត្រែង​នឹង​​របស់​នោះ​យូរ​ពេក។ អ្នក​ត្រូវ​គិត​​ធ្វើ​អ្វី​ថ្មី​ៗ​នៅ​ពេល​បន្ទាប់"។

zxmxmpx25mohawpltt4q

Steve Jobs តែង​តែ​បន្ត​ឈ្មុសឈ្មុល​ផលិត​របស់​ថ្មី​ៗ​សម្រាប់​បម្រើ​ផលប្រយោជន៍​ និង​​បំពេញ​តម្រូវ​ការ​អតិថិជន​ជានិច្ច។

២. “កាល​នៅ​អាយុ ២៣ តម្លៃ​ខ្លួន​របស់​ខ្ញុំ​ប្រហែល​ជាង១លាន​ដុល្លារ ជាង​១០លាន​ដុល្លារ​នៅ​អាយុ ២៤ឆ្នាំ និង​ជាង ១០០លានដុល្លារ​ ពេល​ខ្ញុំ​មាន​អាយុ ២៥ ហើយ...តែ​ទាំង​អស់​នេះ​មិន​មែន​ជា​រឿង​សំខាន់​សម្រាប់​ខ្ញុំ​ទេ ព្រោះ​ខ្ញុំ​មិន​ដែល​ធ្វើ​វា​ដើម្បី​លុយ​នោះ​ឡើយ​"។

owqfisjkeurkj8zfc9d8

អ្វី​ដែល​លោក​ចង់​ឱ្យ​មនុស្ស​នៅ​ទូទាំង​ពិភព​​លោក​ស្ងើចសរសើរ​នោះ គឺ​សមត្ថភាពរបស់​លោក​ដែល​ "អាច​​​បន្ត​​បង្កើត​របស់​ថ្មីៗ​បាន​ជានិច្ច"​ នៅ​ក្នុង​វ័យ​ក្មេង​បែប​នេះ។

៣. “យើង​មិន​មាន​ឱកាស​​​ ដើម្បី​ធ្វើ​រឿង​ច្រើន​នោះ​ទេ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ត្រៀម​​យ៉ាង​ម៉េច​ឱ្យ​​ខ្លួន​ឯង​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ។ នេះ​​ជា​ជីវិត ហើយ​វា​​ខ្លី​ណាស់ ​អ្នក​ក៏​មិន​ដឹង​ថា​ត្រូវ​ស្លាប់​ពេល​ណា​ដែរ។ បើ​សិន​ជា​យើង​ដាក់​ចិត្ត​ថា​ធ្វើ​អ្វី​មួយ​ហើយ​ ត្រូវ​ធ្វើ​ឱ្យ​វា​ឱ្យ​ល្អ នោះ​វា​នឹង​មាន​តម្លៃ"។

e5zxpwk0lmvvvbnkinpn (1)

Jobs ចង់​បាន​ន័យ​ថា អ្នក​ត្រូវ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រឡាញ់ ហើយ​ស្រឡាញ់​​អ្វី​ដែល​អ្នក​បាន​ឬ​កំពុង​ធ្វើ។ អ្វី​ក៏​ដោយ​ដែល Jobs ចូល​ចិត្ត​ តែង​តែ​ស្ដែង​ចេញ​នៅ​ក្នុង​ផលិតផល​​ ដែល​លោក​ផលិត​ជានិច្ច​។ លោក​តែង​តែ​បញ្ចូល​គំនិត​ច្នៃ​ប្រឌិត​និង​ការ​អភិវឌ្ឍ​ថ្មី​ៗ ទៅ​ក្នុង​ការងារ​ ដែល​លោក​ស្រឡាញ់។

៤. "ជួន​កាល​នៅ​ពេល​អ្នក​ព្យាយាម​ច្នៃ​ប្រឌិត​របស់​ថ្មីៗ អ្នក​អាច​នឹង​ធ្វើ​ឱ្យ​មាន​កំហុស​អ្វី​មួយ។ វា​ពិត​ជា​ល្អ​បំផុត បើ​អ្នក​អាច​ទទួល​ស្គាល់​កំហុស​នោះ​ភ្លាម​ៗ ហើយ​បន្ទាប់​មក​ព្យាយាម​ធ្វើ​ឱ្យ​ការ​ច្នៃ​ប្រឌិត​ផ្សេង​ទៀត​របស់​អ្នក ​កាន់​តែ​ប្រសើរ​ឡើង​ៗ"។

mwbjsbcmlbmvasrvsuvc

៥. “Stay Hungry. Stay Foolish” Stay Hungry ៖ Steve Jobs ចង់​មាន​ន័យ​ជា​វិជ្ជមាន​ថា "បើ​ចង់​ធ្វើ​ជា​មនុស្ស​ជោគជ័យ" ​គឺ​ត្រូវ​ស្រែក​ឃ្លាន​ចង់​ចេះ​ចង់​ដឹង​ឥត​ឈប់​ឈរ ហើយ​ត្រូវ​​ធ្វើ​ម៉េច​ឱ្យ​វា​ទទួល​បាន​ផ្លែផ្កា។

isustgek5loaywmhtzpd

Stay Foolish៖ អ្នក​ត្រូវ​ហ៊ាន​ប្រថុយ​ធ្វើ​រឿង​មួយ​ ដែល​មនុស្ស​រាល់​គ្នា​មិន​ធ្លាប់​គិត​ដល់​និង​មិន​ហ៊ាន​ធ្វើ តែ​មិន​មែន​ធ្វើ​ដោយ​ភាព​ងងឹត​ងងុល​​គ្មាន​ដឹង​ទិស​តំបន់​អ្វី​នោះ​ឡើយ។ បើ​អ្នក​ហ៊ាន អ្នក​អាច​ជា​អ្នក​ឈ្នះ​ តែ​បើ​មិន​ហ៊ាន​ទេ អ្នក​នៅ​តែ​ជា​មនុស្ស​សាមញ្ញ​ធម្មតា​ដូច​អ្នក​ឯទៀត​អ៊ីចឹង។ អ្នក​អាច​នឹង​ត្រូវ​មនុស្ស​ម្នា​នៅ​ជុំវិញ​ផ្លែផ្កា​ឌឺដង ព្រោះ​តែ​ទង្វើ​ (អ្វី​ដែល​អ្នក​គិត​ថា​នឹង​ផ្ដល់​ផល​វិជ្ជមាន​ពេល​អនាគត) ដែល​អ្នក​កំពុង​ធ្វើ តែ​សំខាន់​អ្នក​ជា​មនុស្ស​ហ៊ាន​បើក​ចិត្ត​ទូលាយ​ទទួល​យក​ការ​រិះគន់​នោះ ហើយ​ខិតខំ​​ធ្វើ​វា​ឱ្យ​ពួកគេ​​ភ្លឺ​ភ្នែក​ ឬ​មិន​​ត្រូវ​​ដួល​រលំ​ដោយ​សារ​សម្ដី​គ្រោតគ្រាត​ទាំង​នោះ។ មាន​តែ​អ្នក​ទេ ដែល​អាច​ឆ្លើយ​សំនួរ​នេះ​បាន។

៦. "ចំនួន​ពេល​វេលា​ដែល​អ្នក​ចំណាយ​ដើម្បី​ទិញ​អ៊ីវ៉ាន់ ​និង​ការ​ញ៉ាំ​អាហារ គឺ​ពិត​ជា​អស្ចារ្យ។ ចំនួន​ថាមពល​ដែល​រាងកាយ​អ្នក​ចំណាយ​ទៅ​លើ​ការ​រំលាយ​អាហារ​ទៅ​តាម​​វិធី​ផ្សេង​ៗ វា​លើស​ពី​ថាមពល​ដែល​អាហារ​ផ្តល់​ឱ្យ​ទៅ​ទៀត"។

kllfdaiijac0evyr4rsp

អ្វី​ក៏​ដោយ​ឱ្យ​តែ​អ្នក​ចំណាយ​​ពេល​និង​កម្លាំង​ដោយ​វិភាគឱ្យ​អស់​​ពី​សមត្ថភាព​ អ្នក​រមែង​ទទួល​បាន​លទ្ធផល​​​​ណាមួយ​​មិន​ខាន។

៨. "អ្នក​មិន​បាច់​ទៅ​សួរ​ថា​តើ​អតិថិជន​ចូលចិត្ត​អ្វី ហើយ​ព្យាយាម​ផ្តល់​របស់​នោះ​ដល់​ពួក​គេ​នោះ​ទេ។ នៅ​ពេល​ដែល​អ្នក​ផលិត​របស់​អ្វី​មួយ​ចេញ​មក អតិថិជន​នឹង​​ចង់​បាន​អ្វី​​មួយ​ដែល​ថ្មី​មិន​ខាន"។​

bynq2slhjhheovd5y7hr

ខណៈ​ដែល​ក្រុមហ៊ុន​ដទៃ​ព្យាយាម​ផ្តល់​​របស់​អ្វី​មួយ​ដដែល​ៗ តែ​មាន​ការ​ផ្លាស់​ប្តូរ​ថ្មី​​បន្តិច​បន្តួច​ដល់​អតិថិជន ក្រុមហ៊ុន​ Apple ឯ​ណេះ​​​វិញ បាន​បង្កើត​ការ​​​​ច្នៃ​ប្រឌិត​ថ្មី​រួច​ទៅ​ហើយ តាម​រយៈ​ការ​ទាយ​​ដឹង​ថា​ តើ​អតិថិជន​នឹង​ត្រូវ​ការ​អ្វី​នៅ​ពេល​ផលិត​ផល​របស់​ខ្លួន​ចេញ​៕

ប្រភព៖ complex

ប្រែ​សម្រួល៖ ប៉ែត ផាន់និត