អ្នកជំនាញ ប្រាប់ពីគ្រោះថ្នាក់ការ​ដាក់​ទូរសព្ទ​ជិត​ខ្លួន​ពេលគេង​លក់

  • 2019-11-08 09:09:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវវ័យ​ភាគ​ច្រើន​ មុន​ចូល​គេង​តែងតែ​យក​ទូរសព្ទ​មក​បើក Facebook ឬ​លេង​ហ្គេម​អ្វី​ផ្សេង​ៗ ដើម្បី​ជា​ការ​កម្សាន្ត ហើយ​ពេល​ពួកគេ​គេង​លក់​ ទូរសព្ទ​នោះ​នឹង​ដាក់​នៅ​ក្បែរ​ខ្លួន​ជា​មិន​ខាន។ ចុះ​បើ​គេង​ដាក់​ទូរសព្ទ​ក្បែរ​ខ្លួន​អីចឹង មាន​គ្រោះ​ថ្នាក់​អ្វី​ខ្លះ​ទៅ?

kdjfjfa;

លោក Rolly Sullivan ​អ្នក​ឯកទេស​ម្នាក់​នៅ​អាមេរិក​

ខាង​ក្រោម​នេះ​ជា​ការ​បកស្រាយ​របស់​អ្នក​ឯកទេស​ម្នាក់​នៅ​អាមេរិក ​ស្ដី​អំពី​ផល​វិបាក​ដែល​ទទួល​បាន​ពេល​គេង​ដាក់​ទូរសព្ទ​ក្បែរ​ខ្លួន៖

លោក Rolly Sullivan ​អ្នក​ឯកទេស​ម្នាក់​នៅ​អាមេរិក​បាន​បកស្រាយ​ចំពោះ​រឿង​ខាង​លើ​នេះ​ថា៖ "បច្ចុប្បន្ន​នរណា​ក៏​ដូច​នរណា​ដែរ តែងតែ​ប្រើ​ទូរសព្ទ​មុន​ចូល​គេង ប៉ុន្តែ​ពួកគេ​ប្រហែល​ជា​មិន​ដឹង​ថា​រឿង​នោះ ​វា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​នោះ​ទេ។ ការ​ដាក់ទូរសព្ទ​នៅ​ក្បែរ​ខ្លួន​ពេល​គេង ធ្វើ​ឱ្យ​យើង​មិន​អាច​គេង​លក់​ស្កប់​ទេ អារម្មណ៍​របស់​យើង​នឹង​នៅ​តែ​ទូរសព្ទ​នោះ។

ដូច្នេះ​សរីរាង្គ​មិន​អាច​ផលិត​មេឡានីន​បាន​គ្រប់​គ្រាន់ ធ្វើ​ឱ្យ​សុខភាព​ចុះ​ខ្សោយ​ម្ដង​បន្តិច​ៗ ដោយ​មិន​ដឹង​ខ្លួន។ ដល់​ពេល​ណា​មួយ យើង​នឹង​អាច​ឈាន​ដល់​កើត​ជំងឺ​នានា​បាន ហើយ​អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​នោះ​គឺ​មហារីក​តែ​ម្ដង”។

ក្រោយ​ពី​ពន្យល់​ពី​ផល​វិបាក​ហើយ លោក Rolly ​ក៏​ប្រាប់​ពី​វិធី​ប្រើ​ទូរសព្ទ​កុំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ផង​ដែរ​ថា​៖ "យើង​អាច​ប្រើ​ទូរសព្ទ​មុន​ចូល​គេង​បាន ប៉ុន្តែ​បន្ទាប់​ពី​នោះ​ត្រូវ​តែ​បិទ​វា​ចោល ហើយ​ដាក់​ឱ្យ​ឆ្ងាយ​ពី​កន្លែង​គេង​បន្តិច។ ពេល​យើង​ធ្វើ​ដូច្នេះ​អារម្មណ៍​យើង​មិន​នៅ​ជាប់​នឹង​ទូរសព្ទ​ទៀត​ទេ ទើប​អាច​គេង​លក់​ស្រួលបាន”៕

ចុចអាន៖

ប្រភព៖ crackerdaily   ​ប្រែ​សម្រួល៖ មុន្នី រម្យ

អត្ថបទពេញនិយម