Huawei ប្រើយុទ្ធសាស្ត្រខ្លាំងមួយទៀតដើម្បីវាយលុកទីផ្សារអាស៊ី

  • 2019-11-16 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី ១៣ កន្លងទៅថ្មីៗនេះក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី២លើភិពលោកបានរៀបចំកម្មវិធីមួយមានឈ្មោះថា APAC HUAWEI Developer Day (AHDD) នៅប្រទេសសិង្ហបុរី បន្ទាប់ពីកំពូលស្មាតហ្វូន Huawei Mate30 Pro បានចេញលក់ជាផ្លូវវការដោយគោលបំណងធំរបស់កម្មវិធីនេះគឺជួបជុំអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូន (App Developer) ដែលបានសហការក្នុងការអភិវឌ្ឍន៍វិស័យ EcoSystem និង Huawei Mobile Service (HMS) ដែលចាំបាច់បំផុតក្នុងការប្រើប្រាស់នៅលើ Mate30 Pro។

លោក Zhang Ping’an នាយកប្រតិបត្តិផ្នែក Consumer Cloud Service របស់ Huawei បានលើកឡើងថា HMS របស់ Huawei បានក្លាយជាចំណែកយ៉ាងសំខាន់ក្នុងការងារប្រចាំថ្ងៃសម្រាប់អ្នកប្រើប្រាស់នៅជុំវិញពិភពលោកទៅលើសេវាកម្មមានដូចជា HUAWEI AppGallery HUAWEI ID, HUAWEI Themes, HUAWEI Assistant និង HUAWEI Mobile Cloud ជាដើម។

នាយកប្រតិបត្តិ Ping’an បាននិយាយបញ្ជាក់ទៀត “ជាក់ស្ដែងដូចជា AppGallery អ៊ីចឹងយើងបានដាក់ឲ្យប្រើប្រាស់ជាសកលនៅអំឡុងខែមេសា ឆ្នាំ២០១៨ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះយើងដំណើរការមិនទាន់ដល់២ឆ្នាំនោះទេប៉ុន្តែអ្នកប្រើប្រាស់មានជាមធ្យម ៣៩០លាននាក់ក្នុង១ខែ និងប្រមាណជា ១៨០ពាន់លានដងនៃការទាញយកក្នុង១ឆ្នាំ”។

លើលពីនេះទៅទៀតក្រុមហ៊ុនស្មាតហ្វូនយក្សមួយនេះក៏កំពុងតែបន្តអភិវឌ្ឍន៍ AppGallery របស់ខ្លួនដោយប្រមូលផ្ដុំទៅដោយក្រុមហ៊ុននិងអ្នកបង្កើតកម្មវិធីនៅលើស្មាតហ្វូននៅអាស៊ីប៉ាស៊ីហ្វិកដើម្បីធ្វើការរួមគ្នាដោយសព្វថ្ងៃ AppGallery គឺជាទីតាំងទាញយកកម្មវិធីធំទី៣នៅក្នុងវិស័យបច្ចេកវិទ្យា។

ពិសេសជាងនេះទៅទៀតក្រុមហ៊ុន Huawei កម្ពុជានឹងរៀបចំកម្មវិធីនៅថ្ងៃទី២១ខាងមុខនេះ ដើម្បីអភិវឌ្ឍន៍ជាមួយដៃគូរសហការក្នុងស្រុកដើម្បីដាក់បញ្ជូលកម្មវិធី (App) ដែលជាតម្រូវការប្រចាំថ្ងៃក្នុងការប្រើប្រាស់នៅក្នុង AppGallery ផងដែរ ដោយជាមួយនឹង App ដ៏សម្បូរបែបដូចជា ព័ត៌មានប្រចាំថ្ងៃ ការកម្សាន្ត និង មធ្យោបាយធ្វើដំណើរជាដើម៕

ចុចអានបន្ត៖ ក្រុមហ៊ុន Huawei អំពាវនាវឱ្យមានកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើនល្បឿនឌីជីថលភាវូបនីយកម្មអាស៊ាន

អត្ថបទ៖ ដេត ឈុនអ៉ី

អត្ថបទថ្មី