បុរស​ជប៉ុន​ម្នាក់​វែង​ជាង​មុន​ ​៩​ ​សង់ទីម៉ែត្រក្រោយនៅ​អវកាស​ ​៣​ ​សប្ដាហ៍​ ​

  • 2019-11-19 08:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អវកាសយានិក​ជនជាតិ​ជប៉ុន​លោក​ ​Norishige Kanai​ ​ប្រកាស​ថា​ ​លោក​បាន​លូត​កម្ពស់​ប្រមាណ​ ​៩​ ​សង់ទីម៉ែត្រ​ក្រោយ​ទៅ​រស់​នៅ​ក្នុង​ស្ថានីយ​អវកាស​អន្តរជាតិ​រយៈពេល​ ​៣​ ​សប្ដាហ៍។

លោក​ ​Norishige Kanai​

ការ​លូត​កម្ពស់​ ​៩​ ​សង់ទីម៉ែត្រ​របស់​លោក​ ​Norishige Kanai​ ​គឺ​ជា​ការ​រក​ឃើញ​ថ្មី​មួយ​សម្រាប់​ការ​សិក្សា​ពី​អវកាស​ ​ខណៈ​នា​ពេល​កន្លង​មក​ ​NASA​ ​រក​ឃើញ​ត្រឹម​ថា​រាងកាយ​មនុស្ស​ដែល​ទៅ​នៅ​អវកាស​អាច​លូត​កម្ពស់​ចន្លោះ​ពី​ ​៣​ ​ទៅ​ ​៥​ ​សង់ទីម៉ែត្រ​ប៉ុណ្ណោះ។

លោក​ ​Norishige Kanai​ ​វ័យ​ ​៤១​ ​ឆ្នាំ​ ​ជា​អវកាសយានិក​ជំនាញ​ផ្នែក​គ្រឿង​ម៉ាស៊ីន​ ​ហើយ​ក៏​ជា​គ្រូពេទ្យ​វេជ្ជ​សាស្ត្រ​ផង​ដែរ។ ការ​ទៅ​ដល់​អវកាស​កាល​ពី​ខែ​ធ្នូ​ ​២០១៧​ ​នេះ​ជា​បេសកកម្ម​ទី​មួយ​របស់​​លោក ​ដែល​អម​ដំណើរ​ដោយ​អវកាសយានិក​ ​Scott Tingle​ ​របស់​ ​NASA​ ​និង​Anton Shkaplerov​ ​របស់​រុស្ស៊ី៕

ជប៉ុន រុស្ស៊ី និងអាមេរិក

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ RT   អត្ថបទ៖ រដ្ឋ

អត្ថបទពេញនិយម
អត្ថបទថ្មី