អ្នកប្រើ OnePlus 3 និង 3T ទទួលបានការមើលថែពីក្រុមហ៊ុនលើកចុងក្រោយ
- 2019-11-20 02:04:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ OnePlus 3 និង 3T ទទួលបានការមើលថែពីក្រុមហ៊ុនលើកចុងក្រោយ
ចន្លោះមិនឃើញ
ក្រោយរយៈពេល ៣ ឆ្នាំ នៅទីបំផុតស្មាតហ្វូន OnePlus 3 និង 3T បានឈានដល់ចំណុចចុងក្រោយនៃការទទួលបានការអាប់ដេតផ្នែក Software។ ក្រុមហ៊ុន OnePlus បានបញ្ចេញនូវការអាប់ដេតចុងក្រោយមួយសម្រាប់ OnePlus 3/3T នាថ្ងៃនេះ។
វាគឺជាការអាប់ដេតបង្កើនសុវត្ថិភាព ដែលដោះស្រាយបញ្ហាសុវត្ថិភាពកើតមានកាលពីខែតុលា ឆ្នាំ ២០១៩។ វាក៏មានអាប់ដេតនូវសេវាកម្ម Google Mobile Services ហើយបន្ថែមពីនេះមានការជួសជុលចន្លោះប្រហោងផងដែរ។ ការអាប់ដេតនេះមានតាមដំណាក់កាលពីប្រទេសមួយទៅប្រទេសមួយ។
OnePlus 3 ប្រកាសចេញនៅខែមិថុនា ឆ្នាំ ២០១៦ ហើយ OnePlus 3T ប្រកាសចេញនៅខែវិច្ឆិកា។ ការអាប់ដេត Software នៃស្មាតហ្វូនទាំងពីរដើមឡើយត្រូវចប់នៅខែវិច្ឆិកា ឆ្នាំ ២០១៨ ប៉ុន្តែក្រុមហ៊ុនបានបន្តផ្ដល់ការអាប់ដេតរហូតដល់ឆ្នាំ ២០១៩ ដែលអាចឲ្យវាដំឡើងនូវ Android 9 Pie បាន។ នេះមានន័យថាវាទទួលបានការអាប់ដេត Android OS បាន ៣ ជំនាន់ ដែលច្រើនជាងការអាប់ដេតដែលស្មាតហ្វូន Android ភាគច្រើនអាចទទួលបាន៕
ចុចអាន ៖ មិនទាន់ដប់ថ្ងៃស្រួលបួលផង Apple ប្រកាស iOS ថ្មីមកទៀតហើយ