អ្នកលេង PUBG mobile លេខ ១ អាស៊ីត្រូវគេចាប់បានច្បាស់ៗដាក់លក់ “Software Hack”
- ច័ន្ទ, 25 វិច្ឆិកា 2019 07:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេង PUBG mobile លេខ ១ អាស៊ីត្រូវគេចាប់បានច្បាស់ៗដាក់លក់ “Software Hack”
ចន្លោះមិនឃើញ
អាខោនឈ្មោះ IM BATTERY ស្ថិតនៅ Asian Server ដែលមានដាក់ទង់ជាតិប្រទេសឥណ្ឌា ត្រូវបានអ្នកលេងដូចគ្នាចាប់បានរួចបង្ហោះចូលគេហទំព័រ Reddit សរសេរថា៖ អ្នកលេង PUBG mobile លេខ ១ នៅអាស៊ី (Top 1) ដែលដាក់លក់កម្មវិធីសម្រាប់ Hack ហ្គេមយក Speed ជាដើមនោះឈរលើគេភ្លាមៗគ្រាន់តែ Season ថ្មីបើកឲ្យអាប់ដែតមិនទាន់បានប៉ុន្មានម៉ោងផង។
Top 1 រូបនេះដែលគេស្គាល់ពីមុនជា IM BATTERY Bettry បានផ្លាស់ដាក់ឈ្មោះក្រៅ Xenderdark, ID: 5638791173 ។ ជាងនេះទៅទៀត រូបគេបានសរសេរលម្អិតនៅខាងក្រោមអាខោនពីការលក់កម្មវិធី Hack របស់គេ ("To buy VIP ANTIBAN hack, contact via Telegram")។
អ្វីដែលគូរឲ្យចាប់អារម្មណ៍កម្មវិធី Hack នោះទៀតសោតមានជម្រើសផ្សេងៗផងដែរ ដោយគិតតម្លៃ ១៥ ក្នុងមួយសប្ដាហ៍ តម្លៃ ៤០ ដុល្លារក្នុងមួយខែ តម្លៃ ១០០ ដុល្លារក្នុងមួយឆ្នាំ និងតម្លៃ ២០០ ដុល្លារអាចលេងបាន" lifetime hack "version។ ក្រោយចាប់បានច្បាស់ៗបែបនេះ អ្នកលេងទូទៅបានធ្វើការ report ទៅកាន់ PUBG ឲ្យ developers ចេញវិធានបន្ទាន់លើរឿងនេះ៕
អត្ថបទទាក់ទង៖