អីយ៉ាស់! ​ធ្លាយ​រឿង​បង្គន់​សម័យ​ថ្មី ​នៅ​សីហ្គេម ​កំពុង​ល្បី​ទៀត​ហើយ​

  • 2019-11-26 02:08:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​មាន​ការ​រិះគន់​លើ​ការ​ធ្វើ​ដំណើរ ​ម្ហូប​អាហារ​និង​ការ​ស្នាក់​នៅ ហ្វឹកហាត់​មក ​ពេល​នេះ​សម្រាប់​តែ​បែក​ធ្លាយ​រឿង​បង្គន់​ក្នុង​បន្ទប់​ទឹក​ធ្វើ​២​ជាប់​គ្នា​ទៀត​ហើយ ​នៅ​ ​Rizal Memorial Stadium ។

បង្គន់​នេះ​ជា​បង្គន់​បន្ទប់​ទឹក​របស់​ខាង​ស្ត្រី។ ​ដោយ​មាន​ចាន​បង្គន់​២​នៅ​ជិត​គ្នា ​និង​មិន​បាន​ធ្វើ​អ្វី​មក​ខណ្ឌ​ឱ្យ​ដាច់​ពី​គ្នា​ឡើយ។ ​កត្តា​ធ្វើ​ប្លែក​ឬ​ធ្វើ​មិន​ទាន់​រួច​នេះ​ហើយ ទើប​បាន​ជា​មាន​មតិ​រិះ​លើ​រឿង​នេះ​ទៀត ​ហើយ​វិបសាយ​បរទេស​ផ្សេង​ៗ​ក៏​បាន​យក​ចុះ​ព្រោងព្រាត​ផង​ដែរ។

បញ្ហា​មិន​ចេះ​ចប់​នេះ​ហើយ ​ទើប​បាន​ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​ហ្វីលីពីន ​ប្រាប់​ទៅ​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឆ្នាំ​នេះ​ថា ត្រូវ​តែ​លើក​ហេតុផល​ឱ្យ​បាន​សមរម្យ​ប្រាប់​ទៅ​ប្រធានាធិបតី ឌូឌើតេ ​នា​ពេល​ខាង​មុខ ​និង​ជា​ពិសេស​ប្រជាជន​ហ្វីលីពីន​ទាំង​អស់​ផង​ដែរ៕

ប្រភព៖ foxsports   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី