ក្រុមហ៊ុនឈ្មួញកណ្តាលថ្មីមួយទើបសម្ពោធវត្តមានផ្លូវការក្នុងទីផ្សារភាគហ៊ុនកម្ពុជា
- 2019-12-04 09:08:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមហ៊ុនឈ្មួញកណ្តាលថ្មីមួយទើបសម្ពោធវត្តមានផ្លូវការក្នុងទីផ្សារភាគហ៊ុនកម្ពុជា
ចន្លោះមិនឃើញ
ឥលូវនេះមានក្រុមហ៊ុនថ្មីមួយទៀតហើយនៅកម្ពុជា បានហក់ចូលទីផ្សារភាគហ៊ុន ក្លាយជាក្រុមហ៊ុន សមភាគីកណ្តាលជាផ្លូវការ គឺក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង (Global Liquidity Exchange Co.,Ltd.) ហៅកាត់ថា GLX។
GLX ជាក្រុមហ៊ុនមួយដែលមានភាពរីកចម្រើនខ្លាំងផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ ទទួលបានការសហការ និងអនុញ្ញាតឲ្យប្រើប្រាស់ប្រព័ន្ធជួញដូរជំនាន់ថ្មីប្រកបដោយទំនុកចិត្តខ្ពស់ ដូចជា Meta Trader 4 (MT 4) & Meta Trader 5 (MT 5) ។
ក្រោយទទួលអាជ្ញាប័ណ្ណជាក្រុមហ៊ុនសមភាគី ពីគណៈកម្មការមូលបត្រកម្ពុជា ក្រុមហ៊ុន Global Liquidity Exchange Co.,Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ B.I.C Group បានសម្រេចរៀបចំកម្មពិធីសម្ពោធវត្តមានជាផ្លូវការរបស់ខ្លួន កាលពីថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និង ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មកររមូលបត្រកម្ពុជា។
លោក សាន ចាន់កុម្ភៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង បានឲ្យដឹងថា៖ «អាជីវកម្មឈ្មួញជើងសារឧបករណ៍និស្សន្ទ បាន និងកំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា។ ហេតុនេះហើយ វត្តមានរបស់ក្រុមហ៊ុន គ្លូប៊ល លីឃ្វីឌីធី អ៊ិកឆេង គឺស័ក្តិសមបំផុត ដើម្បីបង្កើតទំនាក់ទំនងមិត្តភាពរវាងវិនិយោគិនឲ្យកាន់តែស្និទ្ធស្នាល និងផ្តល់សេវាកម្មដល់អតិថិជន និងដៃគូពាណិជ្ជកម្មរបស់យើងឲ្យកាន់តែប្រសើរឡើង»។
«ទាំងនេះអាចជួយជំរុញឲ្យទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាការជួញដូរឧបករណ៍និស្សន្ទនៅក្នុងវិស័យមូលបត្រនៅប្រទេសកម្ពុជាកាន់តែរីកចម្រើនឡើង គ្រប់គ្រងហានិភ័យសម្រាប់អ្នកចូលរួមទីផ្សារ រួមទាំងផ្តល់ភាពងាយសួល និងតម្លាភាពនៃពាណិជ្ជកម្ម»។ លោកបញ្ជាក់បន្ថែម។
លោកនាយកប្រតិបត្តិរូបនេះ បន្តថា GLX ពិតជាមានមោទនភាពជាខ្លាំង ដែលបានទទួលបានការអនុញ្ញាតឲ្យប្រកបអាជីវកម្ម ជាក្រុមហ៊ុនសមភាគីកណ្តាលមួយ ក្នុងចំណោមក្រុមហ៊ុនទាំង ៥ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការគាំទ្រដល់ក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទដែលមានស្រាប់ និងក្រុមហ៊ុនដែលបង្កើតថ្មីៗ។
«នៅទីនេះ យើងមានជំនាញច្បាស់លាស់ក្នុងការផ្ដល់នូវសេវាកម្មជូនក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ក្រុមអ្នកវិនិយោគខ្នាតតូច និងមធ្យម អ្នកតាមដានទីផ្សារភាគហ៊ុន និងធនាគារជាដើម។ ចក្ខុវិស័យតែមួយគត់របស់ GLX គឺប្រែក្លាយទីផ្សារហិរញ្ញវត្ថុធំបំផុតរបស់ពិភពលោកតាមរយៈការដំណើរការប្រកបដោយទំនុកចិត្តខ្ពស់ តម្លាភាព ច្បាស់លាស់ និងត្រឹមត្រូវ។ GLX នឹងបន្តនាំយកនូវបច្ចេកវិទ្យាថ្មីៗដែលអាចទ្រទ្រង់ដល់អាជីវកម្មឈ្មួញជើងសារឧបករណ៍និស្សន្ទ និង អតិថិជនជាដៃគូ»។ លោកពន្យល់បន្ថែម។
លោក សាន ចាន់កុម្ភៈ ជឿជាក់ថាការប្រារព្ធពិធីសម្ពោធនៃការទទួលបានអាជ្ញាប័ណ្ណនៅថ្ងៃនេះ នឹងអាចដឹកនាំអតិថិជនក្នុងប្រទេសកម្ពុជា ឆ្ពោះទៅកាន់អនាគតភ្លឺស្វាង និងភាពរីកចម្រើន ខណៈ B.I.C Group បាន និងកំពុងបន្តរីកចម្រើនលើគ្រប់វិស័យ៕