ទីបំផុតរកឃើញក្រុមជើងឯក NET 2019 តំណាងកម្ពុជា ទៅប្រកួតនៅចិន
- 2019-12-08 13:16:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតរកឃើញក្រុមជើងឯក NET 2019 តំណាងកម្ពុជា ទៅប្រកួតនៅចិន
ចន្លោះមិនឃើញ
នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ នៃការប្រកួត NET 2019 វិញ្ញាសា AK2 ល្ងាចមិញនេះក្រុម KLACH-EY បានផ្ដួលក្រុម Sam Mes គ្រោងតំណែងជើងឯក NET 2019 ដែលត្រូវតំណាងកម្ពុជាចូលរួមប្រកួតពានរង្វាន់អន្តរជាតិ MATIC នៅប្រទេសចិនខែក្រោយនេះ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រពិតជារន្ធត់ ដោយក្រុម KLACH-EY និង Sam Mes ត្រូវប៉ះគ្នាចំនួន ៣ វគ្គ ដើម្បីស្វែងរកម្ចាស់ជើងឯក។ ក្នុងវគ្គទីមួយក្រុម KLACH-EY បានយកឈ្នះ Sam Mes ដោយលទ្ធផល ៥-១។ ចូលដល់វគ្គទីពីរក្រុម Sam Mes នៅតែមិនអាចឈ្នះ ដោយចាញ់ក្រោមថ្វីដៃរបស់ KLACH-EY ក្រោមលទ្ធផល ៥-១ ដដែល ធ្វើឲ្យ Sam Mes អស់ឱកាសត្រឹមវគ្គទីពីរនេះ។
គួរដឹងថានេះជាឆ្នាំទីពីរហើយដែលក្រុម KLACH-EY គ្រោងតំណែងជើងឯក NET 2019 ដែលក្រុមទទួលបានប្រាក់រង្វាន់ ២ ពាន់ដុល្លារ និង Sabay Gold ចំនួន ៤ ម៉ឺនផងដែរ។ ចំណែកក្រុម Sam Mes គ្រោងតំណែងជើងឯករងទទួលបានប្រាក់រង្វាន់ ១ ពាន់ដុល្លារ + Sabay Gold ចំនួន ៤ ម៉ឺន ខណៈក្រុម NeverCare គ្រោងតំណែងលេខ ៣ ទទួលបានរង្វាន់ Sabay Gold ចំនួន ៤ ម៉ឺន។
លទ្ធផលវគ្គ៨ក្រុមចុងក្រោយ
ក្រុម NeverCareII ឈ្នះ ក្រុម Incredible_Gaming
ក្រុម Sam Mes ឈ្នះ ក្រុម The Micheal
ក្រុម NeverCare ឈ្នះ ក្រុម Stable_Force
ក្រុម KLACH-EY ឈ្នះ ក្រុម BattleFight
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ
ក្រុម Klach Ey ៥-៤ ក្រុម NeverCare
ក្រុម SamMes ៥-4 ក្រុម NeverCareII
លទ្ធផលវគ្គផ្តាច់ព្រ័ត្រ
ចំណែកម្ចាស់ជើងឯកវគ្គ Personal Mode ក្នុងព្រឹត្តិការណ៏ប្រកួត AK2 NET 2019 វិញមាន ៖
ចំណាត់ថ្នាក់លេខ១ AhMab មកពីក្រុម NeverCare
ចំណាត់ថ្នាក់លេខ២ P-Sand មកពីក្រុម KLACH-EY
ចំណាត់ថ្នាក់លេខ៣ Kbem មកពីក្រុម BattleFight
ការប្រកួតដ៏ធំប្រចាំឆ្នាំនេះ គឺនាំមកដោយភេសជ្ជៈ THUNDER ។ នេះជាភេសជ្ជៈស៊ូបភើ សូដាថ្មី ពីក្រុមហ៊ុន កូកា-កូឡា អានុភាពខ្លាំងដូចរន្ទះ រសជាតិឆ្ងាញ់ដិតអារម្មណ៍ មានពីររសជាតិ៖ រសជាតិផ្លែឈើ និងរសជាតិស្រ្តបឺរី។ ឥឡូវនេះមានលក់នៅទូទាំងប្រទេសកម្ពុជាហើយ!