ទិញសំបុត្រឲ្យហើយទៅណា! “Let’s Cosplay” ឆ្នាំនេះ អស្ចារ្យជាងឆ្នាំមុនទៀត!
- 2019-12-17 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទិញសំបុត្រឲ្យហើយទៅណា! “Let’s Cosplay” ឆ្នាំនេះ អស្ចារ្យជាងឆ្នាំមុនទៀត!
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ Let’s Cosplay រដូវកាលទី៦ ដែលរៀបចំឡើងដោយក្រុមយុវជន Narutail Guild នឹងធ្វើឡើងនៅថ្ងៃទី២២ ខែធ្នូ ខាងមុខនេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។
គោលបំណងចម្បងនៃព្រឹត្តិការណ៍នេះ គឺដើម្បីផ្លាស់ប្ដូរវប្បធម៌រវាងកម្ពុជា និងជប៉ុន ក៏ដូចជារៃអង្គាសថវិកា ដើម្បីទិញសៀវភៅ ៦០០០ក្បាល ជួយដល់កុមារក្រីក្រនៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត និងរៃអង្គាសថវិកាជួយដល់សហគមន៍សិល្បៈបុរាណខ្មែរ នៅរាជធានីភ្នំពេញផងដែរ។
នៅឆ្នាំនេះ Let’s Cosplay Season 6 សន្យាថានឹងនាំមកនូវសកម្មភាពដ៏រំភើបរីករាយថ្មីៗជាច្រើនទៀត សម្រាប់ប្រិយមិត្ត ពេញមួយថ្ងៃតែម្ដង។ លើសពីនេះទៅទៀត ក៏នឹងមានស្តង់លក់អាហារ និងភេសជ្ជៈ ក៏ដូចជាវត្ថុអនុស្សាវរីយ៍ថែមទៀតផង។
ដើម្បីចូលរួមព្រឹត្តិការណ៍នេះបាន ប្រិយមិត្តអាចទិញសំបុត្រតាមរយៈ link ខាងក្រោម ឬក៏ទៅកាន់ស្ដង់នៅ CJCC ចាប់ពីថ្ងៃនេះទទៅ។ ក្រុមយុវជន Narutail Guild នឹងដឹកជញ្ជូនសំបុត្រជូនដល់កន្លែង ដោយមិនគិតថ្លៃ រាល់ការទិញសំបុត្រ Special និង Exclusive។
ទិញសំបុត្រតាមរយៈ link នេះ៖ https://forms.gle/wWCTLcdV7rCsBwCT6
ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈហ្វេសប៊ុក https://facebook.com/events/454453858510787/?ti=icl ឬតាមរយៈទូរសព្ទលេខ 015 478 096៕
ចុចអាន៖ ព្រឹត្តិការណ៍វប្បធម៌កម្ពុជា-ជប៉ុន “Let’s Cosplay” ឆ្នាំនេះ នឹងកាន់តែអស្ចារ្យ!