មួយឆ្នាំម្តងសបភីងឲ្យអស់ដៃ! ពិព័រណ៍ទំនិញប្រេនៗ ថៃដ៏សម្បូរបែបមកដល់ហើយ ចង់ទៅរកដៃគូជំនួញក៏បាន
- 2020-02-05 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មួយឆ្នាំម្តងសបភីងឲ្យអស់ដៃ! ពិព័រណ៍ទំនិញប្រេនៗ ថៃដ៏សម្បូរបែបមកដល់ហើយ ចង់ទៅរកដៃគូជំនួញក៏បាន
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍សបភីងដ៏រំជើបរំជួលបានមកដល់ទៀតហើយ ចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី ៦ រហូតដល់ថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ខាងមុខនេះ ពិព័រណ៍ពាណិជ្ជកម្មថៃ TOP THAI BRANDS 2020 នឹងត្រលប់មកជាថ្មីម្ដងទៀត នៅសាលពិព័រណ៍កោះពេជ្រ ភ្នំពេញ ចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង ៩យប់។ ពិព័រណ៍ពាណិជ្ជកម្មនេះ រៀបចំឡើងមួយឆ្នាំតែម្ដងប៉ុណ្ណោះ ដោយក្រសួងពាណិជ្ជកម្មនៃប្រទេសថៃប្រចាំកម្ពុជាដើម្បីជំរុញសន្ទុះពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ពិព័រណ៍ពាណិជ្ជកម្មរយៈពេល ៤ថ្ងៃនេះនឹងនាំយកនូវទំនិញប្រេនៗ ជាច្រើនប្រភេទ យ៉ាងសម្បូរបែប សម្រាប់ឲ្យ លោកអ្នកធ្វើការជ្រើសរើសដែលទំនិញ ទាំងអស់សុទ្ធតែជាទំនិញ ដែលមានគុណភាពល្អមកពី ប្រទេសថៃ និងមានតម្លៃសមរម្យ។ នេះក៏ជាឱកាសជំនួញមួយដ៏ល្អដែរ សម្រាប់អ្នកដែលមានបំណងចង់ស្វែងរកដៃគូពាណិជ្ជកម្មចែកចាយទំនិញថៃ ដែលអាចជួបផ្ទាល់ជាមួយម្ចាស់រោងចក្រដែលមកពីប្រទេសថៃទៀតផង។
ក្រៅពីរីករាយជាមួយការដើរមើលទំនិញជាច្រើន លោកអ្នកក៏អាចរីករាយកម្សាន្តអារម្មណ៍ជាមួយ ការប្រគំតន្ត្រីពីសំណាក់តារាចម្រៀងល្បីៗជារៀងរាល់យប់ផងដែរ ក្នុងកំឡុងពេលពិព័រណ៍ផងដែរ។
កុំភ្លេចណា! ជួបគ្នា នៅ សាលពិព័រណ៍កោះពេជ្រ ចាប់ពី ថ្ងៃទី ៦ ដល់ថ្ងៃ ទី៩ កុម្ភៈ ២០២០ ៕