ប្រទេសដែលឈ្នះពាន World Cup ច្រើនបំផុតនៅក្នុងតំបន់អាមេរិកឡាទីន
- 2020-01-30 12:47:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រទេសដែលឈ្នះពាន World Cup ច្រើនបំផុតនៅក្នុងតំបន់អាមេរិកឡាទីន
ចន្លោះមិនឃើញ
ការប្រកួតពាន World Cup ឬក៏ពាន FIFA World Cup ជាការប្រកួតបាល់ទាត់មួយដ៏ធំរយៈពេល ៤ឆ្នាំម្ដង ដែលបង្កើតឡើងតាំងពីឆ្នាំ ១៩៣០មកម្ល៉េះ។ នៅក្នុងការប្រកួតនេះមានប្រទេសជាច្រើន ដែលបានចូលរួម តែមិនសូវមានប្រទេសជាច្រើនទេបានលើកពានមួយនេះទេ ដោយមានតែ៨ ប្រទេសប៉ុណ្ណោះធ្លាប់លើកពាននេះ ដែលភាគច្រើនប្រទេសមកពីតំបន់អាមេរិកឡាទីន លើកពាននេះបានច្រើនដងជាងគេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់។
ខាងក្រោមនេះជាប្រទេស ដែលឈ្នះពាន World Cup ច្រើនបំផុតនៅក្នុងតំបន់អាមេរិកឡាទីន ៖
១. ប្រទេសប្រេស៊ីល ៖ លើកពាន World Cup បាន៥ ដងនៅក្នុងឆ្នាំ ១៩៥៨ ឆ្នាំ ១៩៦២ ឆ្នាំ ១៩៧០ ឆ្នាំ ១៩៩៤និងឆ្នាំ ២០០២។
២. ប្រទេសអាហ្សង់ទីន ៖ លើកពាន World Cup បាន២ ដងនៅក្នុងឆ្នាំ ១៩៧៨និងឆ្នាំ ១៩៨៦។
៣. ប្រទេសអ៊ុយរុយហ្គាយ ៖ លោកពាន World Cup បាន២ ដងនៅក្នុងឆ្នាំ ១៩៣០និងឆ្នាំ ១៩៥០៕