ប្រវត្តិគួរឲ្យចាប់អារម្មណ៍ដែលអ្នកមិនធ្លាប់ដឹងពី ផ្កាយរណប
- 2020-01-30 00:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិគួរឲ្យចាប់អារម្មណ៍ដែលអ្នកមិនធ្លាប់ដឹងពី ផ្កាយរណប
ចន្លោះមិនឃើញ
ពាក្យថា Satellite (ផ្កាយរណប) សំដៅលើម៉ាស៊ីនដំណើរការបង្ហោះចូលលំហ និងបម្លាស់ទីជុំវិញផែនដី។
Satellite ជាព្រះចន្ទ ភព ឬម៉ាស៊ីនដែលចូលគន្លងភព ឬផ្កាយ ឧទាហរណ៍ ផែនដីជា Satellite ព្រោះវាចូលគន្លងព្រះអាទិត្យ ហើយព្រះចន្ទជា Satellite ដោយសារវាចូលគន្លងផែនដី។
Satellite ប្រើក្នុងគោលបំណងសំខាន់សម្រាប់ទំនាក់ទំនងដូចជារលកសញ្ញាទូរទស្សន៍ រលកសញ្ញាសេវាទូរសព្ទ និងបង្កើតជាប្រព័ន្ធ Global Positioning System ឬ GPS។ ប្រសិនបើអ្នកមាន GPS receiver ដូចជាទូរសព្ទ Satellites អាចជួយស្វែងរកទីតាំងអ្នកបានត្រឹមត្រូវ។
Sputnik 1 ជា Satellite ដំបូងបង្ហោះចូលលំហ ដែលសហភាពសូវៀត (Soviet Union) ដំណើរការវាក្នុងឆ្នាំ ១៩៥៧។
NASA បានបង្ហោះ Satellites ចូលលំហរាប់សិបគ្រឿង ចាប់ផ្តើមពី Explorer 1 satellites ក្នុងឆ្នាំ ១៩៥៩។ Explorer 1 ជា Satellite ដំបូងរបស់អាមេរិក ហើយឧបករណ៍សំខាន់នៅលើជា Sensor មួយហៅថា Cosmic ray។
Satellite រូបភាពផែនដីដំបូងបានពី Explorer 6 របស់ NASA ក្នុងឆ្នាំ ១៩៥៩ ហើយ TIROS-1 តាមពីក្រោយក្នុងឆ្នាំ ១៩៦០ ជាមួយរូបភាពទូរទស្សន៍នៃផែនដីដំបូងពីលំហ។ រូបភាពទាំងនេះមិនបង្ហាញលម្អិតនោះទេ តែបានបង្ហាញពីសក្ដានុពលនៃ Satellites អាចផ្លាស់ប្ដូររបៀបមនុស្សមើលផែនដី និងលំហបាន។
Satellites ភាគច្រើនដំណើរការចូលក្នុងលំហតាមរ៉ុកកែត។ Satellite រត់លើគន្លងផែនដីពេលល្បឿនរបស់វាមានតុល្យភាពដោយទាញចូលចំនុចកណ្តាលរបស់ផែនដី។ ដោយគ្មានតុល្យភាព Satellite នឹងហោះទៅបន្ទាត់ត្រង់ចូលលំហ ឬធ្លាក់មកផែនដីវិញ។ Satellites រត់លើគន្លងផែនដីនៅកម្ពស់ ល្បឿន និងផ្លូវខុសគ្នា។ ប្រភេទគន្លងពីរភាគច្រើនជា Geostationary និង Polar។
Geostationary satellite ធ្វើដំណើរពីទិសខាងលិច ទៅកើតនៅលើអេក្វាទ័រ។ វាបម្លាស់ទីក្នុងទិសដៅដូចគ្នា និងស្ថិតនៅកម្រិតផែនដីកំពុងវិលដូចគ្នា។ ពីផែនដី Geostationary satellite មើលទៅដូចសំកាំង ដោយសារវាស្ថិតនៅទីតាំងដូចគ្នា។
Polar-orbiting Satellites ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងពីប៉ូលមួយទៅប៉ូលមួយ។ ពេលផែនដីបង្វិលចុះក្រោម Satellites ទាំងនេះអាចស្កេនពិភពលោកទាំងមូល។
ពិតណាស់ Satellites អាចបុកគ្នា NASA, សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិបន្តការតាមដាន Satellites ក្នុងលំហជានិច្ច។ ការប៉ះទង្គិចគ្នាកម្រកើតឡើង ដោយសារពេល Satellite ដំណើរការ វាស្ថិតក្នុងគន្លងដែលជៀសវាងពី Satellites ផ្សេងទៀត។
គន្លងអាចផ្លាស់ប្ដូររាល់ពេល ហើយឧកាសបុកគ្នាកើនឡើងច្រើនពេល Satellites ច្រើនដំណើរការក្នុងលំហ។ ក្នុងនោះដែរក៏មានករណីមួយបានកើតឡើងនៅខែកុម្ភៈ ឆ្នាំ ២០០៩ Satellites ពីរបានបុកគ្នា មួយរបស់អាមេរិក និងមួយទៀតរបស់រុស្សី។
Satellites មានរាង និងទំហំជាច្រើន តែភាគច្រើនមានផ្នែកពីរ អង់តែន និងប្រភពថាមពល។អង់តែនបញ្ជូន និងទទួលព័ត៌មាន ទៅកាន់ និងពីផែនដី។ ប្រភពថាមពលអាចជាផ្ទាំងសូឡា ឬថ្ម។ ផ្ទាំងសូឡាបង្កើតថាមពលដោយក្លាយពន្លឺព្រះអាទិត្យទៅជាអគ្គិសនី។
Satellites របស់ NASA ជាច្រើនមានកាមេរ៉ា និង Sensor លក្ខណៈវិទ្យាសាស្ត្រជាច្រើន។ ពេលខ្លះឧបករណ៍ទាំងនេះតម្រង់ទៅកាន់ផែនដីដើម្បីប្រមូលព័ត៌មានពីដី ខ្យល់ និងទឹក ហើយពេលខ្លះតម្រង់ទៅកាន់លំហដើម្បីប្រមូលទិន្នន័យពីប្រព័ន្ធសូឡា និងសកល (Universe)។
Satellites អាចផ្តល់លទ្ធភាពដល់យើង ឃើញតំបន់នៃភពផែនដីបានធំ នេះដោយសារ Satellites អាចប្រមូលទិន្នន័យបានច្រើនជាង រហ័សជាងឧបករណ៍លើផ្ទៃដី។
Satellites ក៏អាចឃើញក្នុងលំហបានល្អប្រសើរជាងតេលេស្កុបនៅផ្ទៃផែនដី ដោយសារ Satellites ហោះហើរលើពពក ធូលី និងម៉ូលេគុលក្នុងបរិយាកាសដែលអាចរារាំងទិដ្ឋភាពពីកម្រិតផ្ទៃដីខាងក្រោម។
មុនពេលមាន Satellites រលកសញ្ញាទូរទស្សន៍មិនអាចទៅដល់បានឆ្ងាយនោះទេ រលកសញ្ញាទូរទស្សន៍គ្រាន់តែធ្វើដំណើរតាមបន្ទាត់ត្រង់ ដូច្នេះងាយនឹងរត់ខុសគន្លងចូលលំហ។ ពេលខ្លះភ្នំ ឬអាគារខ្ពស់ក៏ជាកត្តារារាំងរលកសញ្ញានោះដែរ។ ការហៅទូរសព្ទទៅកន្លែងឆ្ងាយក៏មានបញ្ហាដែរ ហើយចំពោះការដំឡើងខ្សែទូរសព្ទរយៈចម្ងាយឆ្ងាយ ឬក្រោមទឹកមានការពិបាក ហើយចំណាយច្រើន។
ដោយមាន Satellites រលកសញ្ញាទូរទស្សន៍ និងការហៅទូរសព្ទត្រូវបញ្ជូនទៅកាន់ Satellite បន្ទាប់មក Satellite អាចបញ្ជូនរលកសញ្ញាត្រលប់ទៅទីតាំងខុសគ្នាលើផែនដី។
NASA satellites ជួយដល់អ្នកវិទ្យាសាស្ត្រសិក្សាពីផែនដី និងលំហ។ Satellites តម្រង់ទៅកាន់ផែនដីផ្តល់នូវព័ត៌មានពីពពក មហាសមុទ្រ ដី និងទឹកកក ហើយក៏កំណត់នូវឧស្ម័នក្នុងបរិយាកាស ដូចជាអូហ្សូន និងកាបូនឌីអុកស៊ីត ព្រមទាំងចំនួនថាមពលដែលផែនដីស្រូបយក និងរំភាយចេញ។ ម្យ៉ាងវិញទៀត Satellites អាចត្រួតពិនិត្យលទ្ធភាពភ្លើងឆេះព្រៃ បន្ទុះភ្នំភ្លើង និងផ្សែង។
រាល់ព័ត៌មាននេះជួយអ្នកវិទ្យាសាស្ត្រទស្សន៍ទាយអាកាសធាតុ ហើយក៏ជួយដល់ខាងសុខភាពសាធារណៈតាមដានជម្ងឺ និងគ្រោះទុរ្ភិក្ស។ វាជួយដល់កសិករដឹងពីអ្វីត្រូវដាំ និងអ្នកបម្រើការផ្នែកបន្ទាន់ៗក្នុងការឆ្លើយតបទាន់ពេលនឹងគ្រោះធម្មជាតិ៕