អូ គូលែន និងអ្នកនាង សុភ័ក្រ កុសុម៉ា បានក្លាយជាដៃគូសហការណ៍ ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព

  • 2024-11-05 09:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនថ្ងៃរៀបអាពាហ៍ពិពាហ៍របស់រូបគាត់ដែលគ្រប់គ្នាទន្ទឹមរង់ចាំនោះ ទឹករ៉ែធម្មជាតិ អូ គូលែន ក៏បានធ្វើការស្វាគមន៍យ៉ាងមានមោទនភាពចំពោះវត្តមានអ្នកនាង សុភ័ក្រ កុសុម៉ា ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ជាទូតសុច្ឆន្ទៈថ្មីតំណាងឱ្យផលិតផល។

ក្រុមហ៊ុនគូឡារ៉ា វ៉ធើរ ពិតជាមានក្ដីរំភើបរីករាយក្នុងការប្រកាសបង្ហាញដល់គ្រប់គ្នាដឹងថា អ្នកនាង សុភ័ក្រ កុសុម៉ា បានក្លាយជាទូតសុច្ឆន្ទៈថ្មីជាផ្លូវការតំណាងឱ្យទឹករ៉ែធម្មជាតិ អូ គូលែន ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះដែរ ការរួមសហការណ៍រវាង អូ គូលែន និងអ្នកនាង សុភ័ក្រ កុសុម៉ា បានធ្វើឡើងក្នុងគោលបំណង ដើម្បីលើកកម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព។

អ្នកនាង សុភ័ក្រ កុសុម៉ា មិនត្រឹមតែជាតារាចម្រៀងមានសំនៀងផ្អែមពីរោះនោះទេ គាត់ក៏បានបង្ហាញមុខមាត់ច្រើនក្នុង កម្មវិធីផ្សេងៗផងដែរ ដូចជា ពិធីការិនី និងជាតារាក្រមិចក្រមើមដ៏មានប្រជាប្រិយភាពមួយរូបពូកែប្រើពាក្យពេជន៍វោហារ លាយឡំនឹងការសម្ដែងពោរពេញដោយទេពកោសល្យ ទើបធ្វើឱ្យគាត់បានក្លាយជាសិល្បករខ្មែរដែលមានឥទ្ធិពលម្នាក់ក្នុង ចំណោមតារាល្បីៗដ៏ពេញនិយមជាច្រើន។ ជាពិសេសនោះ ការផលិតមាតិកាវីដេអូរបស់គាត់លើបណ្ដាញសង្គម ដែលភាគច្រើន ជាការចែករំលែកពីរបៀបរស់នៅពិតៗក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ហើយត្រូវបានទទួលសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីសំណាក់ អ្នកទស្សនាជាច្រើនទូទាំងប្រទេស ដោយសារតែការប៉ិនលើកដាក់សម្លេងពីធម្មជាតិក្នុងការទាក់ទាញចំណាប់អារម្មណ៍។ តាមរយៈភាពល្បីល្បាញ បានធ្វើឱ្យរូបគាត់ត្រូវបានជ្រើសរើសជាទូតសុច្ឆន្ទៈតំណាងឱ្យទឹករ៉ែធម្មជាតិ អូ គូលែន ក្នុងបេសកកម្ម ដើម្បីចែករំលែកនូវបទពិសោធន៍ និងអត្ថប្រយោជន៍ល្អៗសម្រាប់ការរស់នៅប្រចាំថ្ងៃប្រកបដោយសុខុមាលភាព។ គួរបញ្ជាក់ផងដែរ ការចុះកិច្ចព្រមព្រៀងជាទូតសុច្ឆន្ទៈតំណាងឱ្យផលិតផលនេះ បានប្រព្រឹត្តិទៅមុនថ្ងៃទី ០៤ ខែវិច្ឆិកា ដែលជាថ្ងៃមង្គល របស់គាត់ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

អ្នកនាង សុភ័ក្រ កុសុម៉ា ក៏បានបញ្ចេញនូវមតិផ្ទាល់ខ្លួនដោយអារម្មណ៍រំភើបជាខ្លាំងថា «ក្នុងនាមជាតារាម្នាក់ដែលមានការ គាំទ្រពីបងប្អូនប្រជាពលរដ្ឋជាច្រើន វាពិតជាសំខាន់ណាស់សម្រាប់រូបខ្ញុំផ្ទាល់ ក្នុងការចុះកិច្ចព្រមព្រៀងរួមសហការណ៍ជាមួយ នឹងផលិតផលដែលឆ្លុះបញ្ចាំងពីគុណតម្លៃរបស់ខ្ញុំ»។ គាត់ក៏បានបន្តទៀតថា «ទឹករ៉ែធម្មជាតិ អូ គូលែន ជាផលិតផលមួយ ដែលមានចក្ខុវិស័យខ្ពស់ក្នុងការប្ដេជ្ញាលើកកម្ពស់ដល់ការរស់នៅប្រកបដោយសុខុមាលភាព ថែមទាំងបានផ្សារភ្ជាប់ជាមួយ នឹងអត្តសញ្ញាណ វប្បធម៌ និងប្រវត្តិសាស្ដ្រដ៏សម្បូរបែបរបស់ខ្មែរ ដែលធ្វើឱ្យរូបខ្ញុំពិតជាមានមោទនភាព និងពេញចិត្តជាខ្លាំងក្នុងការព្រមព្រៀងក្លាយជាតំណាងមុខមាត់ថ្មីឱ្យ អូ គូលែន»។ ប្រធានផ្នែកទីផ្សារ និងអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន គូឡារ៉ា វ៉ធើរ អ្នកស្រី នៅ សុខហ៊ាង ក៏បានលើកឡើងពីអារម្មណ៍ផ្ទាល់ខ្លួនថា «ការរួមដំណើរជាមួយអ្នកនាង សុភ័ក្រ កុសុម៉ា គឺជាការបើកទំព័រមួយដ៏ថ្មីស្រឡាងសម្រាប់ទឹករ៉ែធម្មជាតិ អូ គូលែន។ យើងមិនត្រឹមតែធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដោតសំខាន់លើការផ្ដល់ជាតិទឹក និងជាតិរ៉ែដ៏ល្អប៉ុណ្ណោះទេ តែនេះក៏ ជាបទពិសោធន៍ដ៏ថ្មីប្លែកអស្ចារ្យមួយក្នុងជីវិតផងដែរ ហើយយើងពិតជាមានក្ដីសោមនស្សរីករាយក្នុងការនាំយកដំណឹងដ៏ រំភើបនេះជូនដល់ហ្វេនៗរបស់យើងក្នុងឱកាសដ៏សំខាន់នេះ»។

ការរួមសហការណ៍រវាង អូ គូលែន និងអ្នកនាង សុភ័ក្រ កុសុម៉ា គឺជាការតាំងចិត្តរួមគ្នាក្នុងចក្ខុវិស័យតែមួយដើម្បី លើកកម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព តាមរយៈមាតិកា និងយុទ្ធនាការទីផ្សារផ្សេងៗ ដែលផ្សព្វផ្សាយពីការចែករំលែកនូវគន្លឹះល្អៗសម្រាប់សុខភាព និងអត្ថប្រយោជន៍របស់ទឹករ៉ែធម្មជាតិ អូ គូលែន ដល់បងប្អូនអ្នកទស្សនាគ្រប់គ្នា។ការប្រកាសកិច្ចព្រមព្រៀងជាដៃគូតំណាងឱ្យផលិតលនេះជាជំហានដំបូងដើម្បីស្វាគមន៍ឆ្នាំ ២០២៥ ខាងមុននេះ និងត្រៀម ខ្លួននាំយកអ្វីដែលរំភើបរីករាយសម្រាប់ អូ គូលែន ក៏ដូចជាអ្នកនាង សុភ័ក្រ កុសុម៉ា ផ្ទាល់ផងដែរ។

អំពីទឹករ៉ែធម្មជាតិ អូ គូលែន (ក្រុមហ៊ុន គូឡារ៉ា វ៉ធើរ)ទឹករ៉ែធម្មជាតិ អូ គូលែន មានដើមកំណើតពីទឹកដីដ៏ពិសិដ្ឋនៃព្រះរាជាណាចក្រកម្ពុជា និងមានស្លាកសញ្ញាជានិមិត្តរូបឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃវប្បធម៌ អរិយធម៌ ប្រវត្តិសាស្ដ្រ និងសុខុមាលភាព ដែលពិសេសលើសពីទឹកធម្មតា។ ចាប់តាំងពីឆ្នាំ ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន អូ គូលែន មិនត្រឹមតែផ្ដល់នូវជាតិទឹក និងជាតិរ៉ែដ៏ល្អប៉ុណ្ណោះទេ យើងក៏បានប្ដេជ្ញាចិត្តក្នុងការបង្កើននូវឧត្តមភាព ទំនួលខុសត្រូវសង្គម និងភាពយុត្តិធម៌ ដែលជាគុណតម្លៃធ្វើឱ្យមានភាពប្លែកពីក្រុមហ៊ុនដទៃ ជាពិសេសយើងបានចូលរួមលើកស្ទួយអាជីវកម្មក្នុងស្រុកដោយប្រកាន់ខ្ជាប់នូវការអនុវត្តតាមគោលការណ៍និរន្ដរភាពជានិច្ច ដើម្បីភាពរីកចម្រើនឆ្ពោះទៅមុខ និងមានសុខដុមរមនាសម្រាប់ប្រជាជនកម្ពុជាគ្រប់រូប។

ប្រភព៖ គេហទំព័រ: eaukulen.com

អត្ថបទ៖ Tep Sovannmoly

អត្ថបទថ្មី