គាំទ្រអត់? លែងមានហើយបំពង់បឺតជ័រក្នុងហាងកាហ្វេ Starbucks នៅកម្ពុជា ដើម្បីបរិស្ថាន និងសុខភាព

  • 2020-01-31 01:36:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បរិស្ថានជារឿងចម្បងដែលប្រជាជនទូទាំងពិភពលោកត្រូវចូលរួមថែរក្សា។ ជាក់ស្ដែង នៅថ្ងៃទី ៣១ មករា ២០២០នេះ គ្រប់សាខារបស់ Starbucks នៅកម្ពុជា បានប្រកាសឈប់ប្រើប្រាស់បំពង់បឺតជ័រដែលប្រើបានតែម្ដងរួច បោះចោលទៀតហើយ ដោយផ្ដល់ឲ្យអតិថិជននូវជម្រើសថ្មី គឺបំពង់បឺតធ្វើពីក្រដាស។

អតិថិជនក៏កុំបារម្ភថាគ្មានអនាម័យ ឬមិនមានសុវត្ថិភាពចំពោះសុខភាពអី ព្រោះថាបំពង់បឺតធ្វើពីក្រដាសនេះ ត្រូវបានផលិតឡើងពីផលិតផលក្រដាសដែលមានគុណភាពខ្ពស់ និងមិនធ្វើឲ្យប៉ះពាល់ដល់សុខភាព ដែលត្រូវបានធានាដោយក្រុមប្រឹក្សាគ្រប់គ្រងព្រៃឈើ (Forest Stewardship Council®)។

ជាក់ស្ដែង បំពង់បឺតក្រដាសដែលមានដាក់ឱ្យប្រើប្រាស់នៅក្នុងហាង Starbucks គឺមានច្រើនប្រភេទ ទាំងសម្រាប់កែវដាក់ភេសជ្ជៈទំហំស្តង់ដារ សម្រាប់កែវធំ និងប្រភេទហ្រ្វេប។

នាយកគ្រប់គ្រងទូទៅ Starbucks នៅកម្ពុជា លោក ប៉ោ លីម បានឲ្យដឹងថា៖ « Starbucks តែងតែព្យាយាមនាំយកបទពិសោធន៍ដែលថ្មីៗ ចូលរួមគាំទ្រដល់បរិស្ថាន និងសកម្មភាពសង្គមជាច្រើន ខណៈតម្រូវការអតិថិជនក៏នៅតែត្រូវបានយកចិត្តទុកដាក់»។

«និរន្តរភាព គឺជាចំណុចចម្បងដែល Starbucks គិតដល់មុនគេ ហើយដៃគូឆុងកាហ្វេរបស់យើងតែងតែលើកទឹកចិត្តឲ្យអតិថិជនជាទីស្រលាញ់របស់យើង ចូលរួមចំណែកជួយបរិស្ថានទាំងអស់គ្នា ដោយការដាក់ភេសជ្ជៈសម្រាប់ទទួលទានក្នុងកែវរបស់ហាងផ្ទាល់ ក៏ដូចជាបញ្ចុះតម្លៃជូនអតិថិជនចំនួន ១៣០០៛ ($0.30) សម្រាប់អ្នកដែលប្រើប្រាស់កែវផ្ទាល់ខ្លួនរបស់ពួកគេសម្រាប់ច្រកភេសជ្ជៈទៀតផង»។ លោកបញ្ជាក់បន្ថែម។

កាលពីប៉ុន្មានខែមុននេះ Starbucks ក៏បាននាំគ្នាធ្វើសប្បុរសធម៌ជួយដល់សង្គម ដែលមានការគាំទ្រពីអង្គការ Asia Foundation Cambodia បានរួមគ្នាធ្វើសិក្ខាសាលាមួយក្នុងគោលបំណងយល់ដឹងពីបរិស្ថាន។

បន្ថែមពីនេះទៅទៀត នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Starbucks ជាសកល លោក Kevin Johnson បានប្រកាសកាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២០ នូវការប្ដេជ្ញាចិត្តជាច្រើនទសវត្សរបស់ Starbucks ក្នុងការក្លាយខ្លួនជា ក្រុមហ៊ុនដែលផ្ដល់ជូននូវធនធានវិជ្ជមាន និងជាចំណែកមួយជួយដល់ផែនដី។

ចង់ទទួលយកនូវបទពិសោធន៍ថ្មីនេះ អ្នកអាចទៅកាន់ហាងដោយផ្ទាល់ឬ ស្វែងរកលើវិបសាយ ៖

អត្ថបទថ្មី