ឱកាសទៅសិក្សានៅសហរដ្ឋអាមេរិកដោយឥតគិតថ្លៃ

  • 2020-02-04 07:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱកាសទៅសិក្សានៅសហរដ្ឋអាមេរិកជាមួយនឹងអាហាររូបករណ៍ Fulbright ពីស្ថានទូតអាមេរិក ប្រចាំកម្ពុជា ឆ្នាំសិក្សា២០២១-២០២២ សម្រាប់និស្សិតកម្ពុជាដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ ហើយមានបំណងបន្តថ្នាក់អនុបណ្ឌិត នឹង បណ្ឌិត។ អាហាររូបករណ៍នេះ ស្ថិតក្រោមគម្រោង J. William Fulbright Foreign Scholarship Program។ សម្រាប់សិស្សនិស្សិតដែលត្រូវបានជ្រើសរើសនឹងទទួលបានថ្លៃធ្វើដំណើរទៅមកសហរដ្ឋអាមេរិក ថ្លៃសិក្សា នឹង ថ្លៃការស្នាក់នៅ។

សិស្សនិស្សិតដែលមានពិន្ទុ TOEFL ចាប់ពី៥៧០ ឡើងទៅ ហើយមានចំណាប់អារម្មណ៌សម្រាប់អាហាររូបករណ៌នេះ អាចដាក់ពាក្យបានតាមរយៈអនឡាញ ឬ តំណនេះ https://apply.iie.org/ffsp2021

ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃ ទី១ ខែមិថុនា ២០២០

ប្រភព៖ Aseanop

អត្ថបទ៖​ Art