Xiaomi មាន​លក់​កាបូប​ការពារ​ទឹក ច្នៃ​តាម​ភាពយន្ត Bumblebee ឡូយ​អស់​ទាស់

  • 2020-02-06 04:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន Xiaomi តែងតែ​បញ្ចេញ​នូវ​អ្វី​ដែល​ប្លែក ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​របស់​មនុស្ស។ ថ្មីៗ​នេះ​ក្រុមហ៊ុន​ប្រទេស​ចិន​ក៏​បាន​ចេញ​លក់​នូវ​កាបូបស្ពាយ​ដែល​អាច​ដាក់​កុំព្យូទ័រ​យួរ​ដៃ​ទំហំ ១៥,៦ អ៊ីញ​ ហើយ​មាន​រចនាបថ​រូបរាង​តាម​ពណ៌​មនុស្សយន្ត​ក្នុង​ភាពយន្ត Bumblebee ដែល​ចេញ​ផ្សាយ​កាល​ពី​ឆ្នាំ ២០១៨។

មិន​ត្រឹម​តែ​ជា​កាបូប​ស្ពាយ​ធម្មតា តែ​វា​អាច​ការពារ​ទឹក ដែលចៃដន្យអ្នក​កំពុង​ជិះ​ម៉ូតូ​នៅ​ក្រោម​ភ្លៀង ក៏​មិន​ភ័យព្រួយ​ខ្លាច​សើម​កុំព្យូទ័រ​ឬ​សម្ភារៈសំខាន់​ផ្សេងៗ​នៅ​ក្នុង​កាបូប​នោះ​ដែរ។

ចំណុះ​ផ្ទុក​របស់​វា​គឺ​មាន​ទំហំ ១៦ លីត្រ ដែល​អាច​ដាក់​ប្រភេទ Laptop អេក្រង់ ១៥,៦ អ៊ីញ និង​សម្ភារៈ ឬ​សៀវភៅ​ផ្សេងៗ​ទៀត​បាន​ស្រួល។ ស្ថិត​ក្នុង​ជម្រើស​ ២ ពណ៌​មាន​ប្រផេះ​និង​លឿង ហើយ​តម្លៃ​អាច​រក​ទិញ​បាន​តាម Online ​ថ្លៃ ៨០ ដុល្លារ៕

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា