ទម្រាំមានឈ្មោះល្បីរន្ទឺដូចសព្វថ្ងៃ J-Hope ស៊ូខ្លាំង ហើយមិនដែលអស់សង្ឃឹមម្ដងឡើយ
- 2020-02-18 03:20:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្រាំមានឈ្មោះល្បីរន្ទឺដូចសព្វថ្ងៃ J-Hope ស៊ូខ្លាំង ហើយមិនដែលអស់សង្ឃឹមម្ដងឡើយ
ចន្លោះមិនឃើញ
រៀងរាល់ឆ្នាំ ចាប់តាំងពីមានឈ្មោះល្បីល្បាញមក តារាៗ K-Pop តែងត្រូវបានអ្នកគាំទ្រធ្វើខួបកំណើតទៅតាមវិធីផ្សេងៗគ្នា បូករួមជាមួយនឹង Hashtag ជាច្រើនដើម្បីអបអរ ក៏ដូចជាបញ្ជាក់ក្ដីស្រឡាញ់។ ក្នុងនោះក៏រួមមានសមាជិកពូកែលេង J-Hope ផងដែរ។
ដោយឡែក ងាកចេញពីរឿងរីករាយបន្តិច ដើម្បីដឹងថាតើរយៈពេលបណ្ដែតខ្លួនលើវិថីសិល្បៈ តើ J-Hope ជួបរឿងអ្វីខ្លះ ពិសេសរឿងពិបាកៗ? សូមជ្រាបដូចខាងក្រោម៖
១. តារាប្រុសដែលមានប្រភពកំណើតក្នុងទីក្រុង Gwangju រូបនេះ តែងស្រមៃចង់ក្លាយជាអ្នករាំតាំងតែពីក្មេង ហេតុនេះហើយទើបលោកចូលហាត់នៅសាលា Joy Dance Academy។ វាសនារបស់លោកត្រូវក្រាញននៀលខ្លាំង តស៊ូច្រើនដំណាក់កាលបំផុត បើទោះមានសមត្ថភាពខ្ពស់ ប៉ុន្តែទម្រាំមានថ្ងៃនេះ លោកត្រូវជួបឧបសគ្គច្រើនណាស់។
២. ឆ្នាំដំបូងៗ J-Hope ត្រឹមជាអ្នករាំតាមផ្លូវធម្មតាប៉ុណ្ណោះ ដែលកាលនោះ លោកមានឈ្មោះក្រៅថា «Smile Hoya»។ ដុងពិសេសខាងរាំរបស់លោក បានធ្វើឲ្យលោកឈ្នះការប្រកួតប្រជែងជាច្រើន។ នេះជាឧទាហរណ៍ធំមួយដែល Hobi បានបង្ហាញ មានន័យថាដើរតាមក្ដីស្រមៃ បន្តិចម្ដងៗ តាមសម្រួល លទ្ធផលនឹងបង្ហាញឲ្យយើងឃើញ តបតាមការប្រឹងប្រែងមិនបោះបង់របស់យើង។
៣. សម្រាប់ដំណើរជាមួយ BTS វិញ ជាជំហានដំបូងមិនសូវជាហក់ខ្លាំងទេ ប៉ុន្តែដោយសារតែការខិតខំមិនចុះចាញ់របស់សមាជិកម្នាក់ៗទើបមានថ្ងៃនេះ។ ជាក់ស្ដែង បើនិយាយពីជីវិតសិល្បៈរបស់ J-Hope កាលពីមុនវិញ ពិតជាស្ថិតក្នុងគ្រោះថ្នាក់គួរឲ្យបារម្ភណាស់។ BTS ត្រូវជួបឧបសគ្គខ្លះ រហូត J-Hope ដល់ថ្នាក់ចង់បោះបង់ការតាំងចិត្ត ឈប់នៅជាសមាជិកក្នុងក្រុម ប៉ុន្តែត្រូវបាន Namjoon ផ្ដល់កម្លាំងចិត្ត និងជឿជាក់លើ J-Hope ខ្លាំងជាងគេ ទើបសមាជិកនៅជុំ ៧នាក់ទល់សព្វថ្ងៃ។
ងាកចូលដំណាក់កាលមួយទៀត Hobi បានចំណាយពេល ដល់ទៅ ២ឆ្នាំក្នុងការចេញផ្សាយបទចម្រៀងប្រភេទ Mixtape របស់លោកដំបូងបង្អស់ ដែលស្នាដៃនេះបានបង្ហាញទាំងស្រុងនូវសមត្ថភាពក្នុងការធ្វើភ្លេង និងរ៉េបរបស់លោក។ ប៉ុន្តែគួរឲ្យភ្ញាក់ផ្អើលវាក៏ទទួលបានជោគជ័យ ហើយឈានដល់ស្នាដៃថ្មីមួយទៀតដែលមានចំណងជើងថា «Chicken Noodle Soup» ដែលជាបទច្រៀងជាមួយនឹង Becky G ក៏រឹតតែល្បីអស់ស្ទះទៀត។
ដូចនេះសរុបជារួមមក J-Hope បានធ្វើខ្លួនឲ្យជោគជ័យ មិនឲ្យខុសឈ្មោះដែលបញ្ជាក់ពីក្ដីសង្ឃឹមនោះទេ។ ទោះបីមានរឿងអ្វីកើតឡើង ឬរាំងស្ទះក៏ដោយ ត្រូវតែស៊ូ និងជឿលើខ្លួនឯងជានិច្ច៕