អ្នកលេង PUBG mobile លេខ ១ អាស៊ីត្រូវគេចាប់បានច្បាស់ៗដាក់លក់ “Software Hack”

  • 2020-03-05 01:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាខោន​ឈ្មោះ IM BATTERY ស្ថិត​នៅ Asian Server ដែល​មាន​ដាក់​ទង់ជាតិ​ប្រទេស​ឥណ្ឌា​ ​ត្រូវ​បាន​អ្នក​លេង​ដូច​គ្នា​ចាប់​បាន​រួច​បង្ហោះ​ចូល​គេហទំព័រ Reddit សរសេរ​ថា៖ អ្នកលេង PUBG mobile លេខ ១ នៅអាស៊ី (Top 1) ​ដែល​ដាក់​លក់​កម្មវិធី​សម្រាប់ Hack ហ្គេម​យក Speed ជាដើម​នោះ​ឈរ​លើ​គេ​ភ្លាមៗ​គ្រាន់​តែ Season ថ្មី​បើក​ឲ្យ​អាប់ដែត​មិន​ទាន់​បានប៉ុន្មានម៉ោង​ផង។

IM BATTERY ដាក់​លក់​កម្មវិធី​សម្រាប់ Hack ឲ្យទាក់ទងតាម Telegram

​Top 1 រូប​នេះ​ដែល​គេ​ស្គាល់​ពី​មុន​ជា IM BATTERY Bettry បាន​ផ្លាស់​ដាក់​ឈ្មោះ​ក្រៅ​ Xenderdark, ID: 5638791173 ។ ជាង​នេះ​ទៅ​ទៀត រូប​គេ​បាន​សរសេរ​លម្អិត​នៅ​ខាងក្រោម​អាខោន​ពី​ការ​លក់​កម្មវិធី Hack របស់​គេ ("To buy VIP ANTIBAN hack, contact via Telegram")។

IM BATTERY និងអ្នកលេខ ២, ៣ ប្រើ​កម្មវិធី Hack

អ្វី​ដែល​គូរ​ឲ្យ​ចាប់អារម្មណ៍​កម្មវិធី Hack នោះ​ទៀតសោត​មានជម្រើសផ្សេងៗផង​ដែរ ដោយគិត​តម្លៃ ១៥ ក្នុងមួយសប្ដាហ៍ តម្លៃ ៤០ ដុល្លារ​ក្នុង​មួយ​ខែ តម្លៃ ១០០ ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​តម្លៃ ២០០ ដុល្លារអាច​លេង​បាន​" lifetime hack "version។ ក្រោយ​ចាប់​បាន​ច្បាស់ៗ​បែប​នេះ ​អ្នក​លេង​ទូទៅ​បាន​ធ្វើ​ការ report ទៅ​កាន់ PUBG ឲ្យ developers ចេញ​វិធាន​បន្ទាន់​លើ​រឿង​នេះ៕

អត្ថបទទាក់ទង៖

ប្រភព៖ Zing   ប្រែ​សម្រួល៖ រក្សា