កុំ​ឲ្យ​ហត់​ចុច​ច្រើន ជិត​មាន​ប៊ូតុង​ចែករំលែក Stories ពី Facebook ទៅ​កាន់ Instagram ស្វ័យប្រវត្តិ​ហើយ

  • 2020-03-11 02:40:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡេក​ទៅ​ឆ្នាំ ២០១៧ ក្រុមហ៊ុន Facebook បាន​បញ្ចូល​មុខងារ Cross-post នៃ Stories លើ Instagram មក​កាន់ Facebook ​ហើយ​ក៏​មាន​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​ហេតុអ្វី​ក្រុមហ៊ុន​មិន​ធ្វើ​បែប​នេះ​សម្រាប់​ការ Share ចេញ​ពី Facebook ទៅ​លើ Instagram ដែរ?

ដំណឹង​ល្អ​មួយ​ដែល​ចែករំលែក​ដោយ​អ្នក​ស្រាវជ្រាវ​កម្មវិធី​មួយ​រូប​គឺ​ Jane Manchun Wong បាន​ឲ្យ​តម្រុយ​ពី​ប៊ូតុង​នៃ​មុខងារ​ថ្មី ដែល​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់ Facebook អាច​ Share ចេញ Stories ទៅ​កាន់ Instagram បាន​ភ្លាមៗ​ដែរ​ហើយ ពោល​គឺ​មិន​បាច់​ហត់​បង្ហោះ​ម្តង​ទាំង​ពីរ​បណ្តាញសង្គម​ឡើយ។

វា​នឹង​ក្លាយ​ជា​ប៊ូតុង​មួយ​នៅ​ផ្នែក​ខាង​ក្រោម អំឡុង​ពេល​អ្នក​បង្ហោះ​មាតិកា​ឬ​រូបភាព​អ្វី​មួយ ហើយ​អាច​ជ្រើសរើស​យក Share Story to Instagram។

យ៉ាងណាមិញ​មិន​ទាន់​ជាក់ច្បាស់​ពី​ពេលវេលា​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ឡើយ និង​មួយ​ទៀត​សោត​ Facebook កំពុង​សិក្សា​ពី​លទ្ធភាព​ញែក​ឲ្យ​ដាច់​នៃ​អ្នក​ទស្សនា ពោល​ប្រសិន​គណនី​ដដែល​បាន​ឃើញ​លើ Facebook ហើយ នោះ​នឹង​មិន​ចង់​ឲ្យ​ឃើញ​សារ​ជា​ថ្មី​លើ Instagram ឡើយ ជា​រួម​មិន​ចង់​ឲ្យ​ជាន់​ Audience តែ​មួយ៕

អានអត្ថបទ:

ប្រភព៖ engadget   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម