Real ដាក់កីឡាករឈុតធំបស់ខ្លួន ក្នុងលក្ខខណ្ឌដាច់ដោយឡែក
- 2020-03-12 14:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Real ដាក់កីឡាករឈុតធំបស់ខ្លួន ក្នុងលក្ខខណ្ឌដាច់ដោយឡែក
ចន្លោះមិនឃើញ
ក្លឹប Real Madrid បានធ្វើការដាក់កីឡាករឈុតធំរបស់ខ្លួនទាំងអស់ក្នុងលក្ខខណ្ឌដាច់ដោយឡែកដោយខ្លួនឯង បើយោងតាមការចុះផ្សាយតាមគេហទំព័ររបស់ក្លឹបនេះ។
ការដាក់កីឡាកររបស់ខ្លួនក្នុងលក្ខខណ្ឌដាច់ដោយឡែកដោយខ្លួនឯងភ្លាមៗបែបនេះ ដោយសារតែ ពួកគេបានស្នាក់នៅអគាររួមគ្នាជាមួយ កីឡាករបាល់បោះម្នាក់របស់ក្លឹបនេះ ដែលត្រូវបានរកឃើញឆ្លងជំងឺកូរ៉ូណា។
ទន្ទឹមនឹងនេះ បុគ្គលិកទាំងអស់ ដែលធ្វើការនៅក្លឹប Real Madrid នេះក៏ត្រូវបានដាក់ក្នុងលក្ខខណ្ឌដាច់ដោយឡែកដោយខ្លួនឯងដែរ ឯទីលានហ្វឹកហាត់របស់ក្លឹបនេះក៏ត្រូវបានសម្រេចឲ្យបិទជាបណ្ដោះអាសន្នទៀតផង។
រីឯការប្រកួតនៅ La Liga សម្រាប់ថ្ងៃនេះ និងថ្ងៃស្អែក ក្លឹប Real Madrid នឹងមិនចូលរួមនៅក្នុងការប្រកួតឡើយ តែទោះជាយ៉ាងណាការប្រកួតទាំងនេះ ត្រូវបានខាង Li Liga លើកថ្ងៃជាស្រេចហើយ៕