ខ្សែបម្រើរបស់ Chelsea ម្នាក់ត្រូវបានខាងក្លឹបព្រមាន ដោយសារតែរឿងនេះ
- 2020-03-16 14:10:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែបម្រើរបស់ Chelsea ម្នាក់ត្រូវបានខាងក្លឹបព្រមាន ដោយសារតែរឿងនេះ
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Chelsea កីឡាករ Mason Mount ត្រូវបានខាងក្លឹបរបស់ខ្លួនព្រមានទាក់ទិននឹងភាពមិនមានទំនួលខុសត្រូវ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports។
ការព្រមានទាក់ទិននឹងរឿងខាងលើនេះ ធ្វើឡើងបន្ទាប់ ខ្សែបម្រើរូបនេះបានល្មើសនឹងវិន័យ ដោយបានគេចវេសពី ការដាក់ខ្លួនក្នុងលក្ខខណ្ឌដាច់ដោយឡែកពីគេដោយខ្លួនឯង ដើម្បីទប់ស្កាត់ការរីករាលដាលពីជំងឺខូវិដ ១៩។
ខាងក្លឹប Chelsea បានរកឃើញ Mount គេចវេសទៅលេងបាល់ជាមួយនឹងខ្សែបម្រើក្លឹប West Ham United កីឡាករ Declan Rice នៅឯកណ្ដាលទីក្រុងឡុងដុង ប្រទេសអង់គ្លេសកាលពីថ្ងៃអាទិត្យកន្លងទៅនេះ។
គួរបញ្ជាក់ផងដែរថា ក្លឹប Chelsea បានចេញប្រកាសឲ្យកីឡាករនិងបុគ្គលិករបស់ខ្លួនទាំងអស់ ដាក់ខ្លួនក្នុងលក្ខខណ្ឌដាច់ដោយឡែកពីគេដោយខ្លួនឯង បន្ទាប់ពីកីឡាករម្នាក់របស់ក្លឹបនេះត្រូវបានរកឃើញមានជំងឺខូវិដ ១៩កាលពីថ្ងៃសុក្រកន្លងទៅនេះ៕