អ្នកជំនាញ៖ ដោយសារតែប្រកួត UCL មួយ ធ្វើឲ្យជំងឺកូវីដ ១៩ រាតត្បាតនៅអង់គ្លេស
- 2020-03-19 14:43:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកជំនាញ៖ ដោយសារតែប្រកួត UCL មួយ ធ្វើឲ្យជំងឺកូវីដ ១៩ រាតត្បាតនៅអង់គ្លេស
ចន្លោះមិនឃើញ
លោក Matteo Bassetti អ្នកជំនាញខាងជំងឺឆ្លងបាននិយាយកាលពីពេលថ្មីៗនេះថា សហព័ន្ធនៃសមាគមបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានបង្កកំហុសធំមួយ ដោយបណ្ដោយឲ្យការប្រកួត UEFA Champions League កាលពីសប្ដាហ៍មុន។
រឿងមិនគប្បីដែល ខាង UEFA បានប្រព្រឹត្តខាងលើនេះគឺសហព័ន្ធនៃសមាគមបាល់ទាត់មួយនេះបានឲ្យការប្រកួតរវាងក្លឹប Liverpool និងក្លឹប Atletico Madrid កើតឡើងកាលពីអាទិត្យមុន ហើយថែមទាំងបើកឲ្យអ្នកគាំទ្រក្លឹបទាំងពីរចូលរួមទាំងផ្ទាល់ទៀតផង។
ការបើកឲ្យការប្រកួតនេះធ្វើឲ្យចំនួនអ្នកឆ្លងជំងឺកូរ៉ូណាអាចមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសអង់គ្លេស។
គួរបញ្ជាក់ផងដែរថា Liverpool បានប៉ះជាមួយ Atletico Madrid នៅថ្ងៃទី១១ ខែមីនាឆ្នាំ ២០២០នេះដោយនៅខណៈនោះអ្នកឆ្លងជំងឺកូរ៉ូណានេះនៅប្រទេសអង់គ្លេសមានត្រឹម ៤៥៩ករណីឯប្រទេសអេស្ប៉ាញមាន ២,២៧៧ករណី តែមកទល់ពេលនេះអ្នកឆ្លងនៅអង់គ្លេសកើនដល់ ២,៦២៦ករណី រីឯនៅប្រទេសអេស្ប៉ាញកើនរហូតទៅដល់ ១,៧១៤៧ករណី៕
ខាងក្រោមនេះជាវីដេអូ៖
UEFA made a mistake allowing Liverpool v Atletico Madrid to go ahead - Italian epidemiologist
An Italian epidemiologist criticises UEFA allowing Liverpool v Atletico Madrid to go ahead in the midst of the coronavirus outbreak.