ទិដ្ឋភាពកម្រ! ឡាន Bugatti ជួបជុំគ្នា សរុបតម្លៃជាង ៣៥លានដុល្លារ

  • 2020-03-25 03:56:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bugatti បាន​បង្កើត​នូវ​ការ​ជួបជុំ​គ្នា​ដ៏​កម្រ​មួយ​​នៃ​រថយន្ត​កំពូល​​ចំនួន ៦ ម៉ូដែល​របស់​ខ្លួន ដែល​សុទ្ធសឹង​ជា​រថយន្ត​កម្រ សរុប​តម្លៃ​របស់​រថយន្ត​ទាំង​ ៦ គឺ​មាន​ជាង ៣៥ លាន​ដុល្លារ​ឯណោះ។

រូបភាព​ខាង​លើ​នេះ រាប់​ពី​ឆ្វេង​មក​ មុន​គេ​គឺ Chiron Pur Sport ដែល​មាន​ផលិត​ត្រឹម​ ៦០ គ្រឿង​ប៉ុណ្ណោះ ជា​មួយ​តម្លៃ ៣,២ លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង។

Chiron Pur Sport

បន្ទាប់​មក​គឺ Bugatti Centodieci ដែល​មាន​កំណត់​ចំនួន​ផលិត​ត្រឹម​ ១០ គ្រឿង ហើយ​មួយ​គ្រឿងៗ​មាន​តម្លៃ​ខ្ទង់ ៨,៦ លាន​ដុល្លារ។

ម៉ូដែល​បន្ទាប់​គឺ Bugatti Chiron Super Sport 300+ ដែល​ជា​ប្រភេទ​​រថយន្ត​ផលិត​លក់​លើ​ទីផ្សារ​មាន​​ល្បឿន​លឿន​ជាង​គេ​រហូត​ដល់ ៤៨៩ គ.ម/ម៉។ រថយន្ត​នេះ​មាន​ផលិត​ត្រឹម​ ៣០ គ្រឿង​ប៉ុណ្ណោះ ជា​មួយ​តម្លៃ ៣,៧ លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង។

La Voiture Noire

​នៅ​ក្បែរ​ Chiron Super Sport 300+ គឺ​ជា La Voiture Noire ដែល​ជា​រថយន្ត​ Bugatti តម្លៃ​ថ្លៃ​បំផុត​​​មាន​តម្លៃប្រមាណ ១១,៨ លាន​ដុល្លារ (មិនទាន់គិតពន្ធ) ហើយ​ក្នុង​លោក​នេះ​មាន​តែ​មួយ​គ្រឿង​គត់។

Bugatti Divo

បន្ទាប់​ពី​នោះ​មក​គឺ Bugatti Divo ដែល​មាន​ផលិត​ត្រឹម​តែ ៤០ គ្រឿង ហើយ​មួយ​គ្រឿងៗ​មាន​ដាក់​លក់​តម្លៃ​​ប្រមាណ ៥,៤ លាន​ដុល្លារ។

ចុង​ក្រោយ​គេ​គឺ Bugatti Chiron Sport ដែល​ជា​ Option ពិសេស​មួយ​នៃ Bugatti Chiron ធម្មតា ដែល​មាន​ប្រមាណ ២,៨ លាន​ដុល្លារ៕ ​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង