ឃើញថតរូបនៅអាងទឹកញឹកញាប់ អតីតប្រធាន Juventus រិះគន់ Ronaldo យ៉ាងចាស់ដៃ
- 2020-03-26 12:46:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃើញថតរូបនៅអាងទឹកញឹកញាប់ អតីតប្រធាន Juventus រិះគន់ Ronaldo យ៉ាងចាស់ដៃ
ចន្លោះមិនឃើញ
អតីតប្រធានក្លឹប Juventus លោក Giovanni Cobolli Gigli បាននិយាយប្រាប់វិទ្យុ Punto កាលពីពេលថ្មីៗនេះថា ខ្សែប្រយុទ្ធព័រទុយហ្គាល់ Cristiano Ronaldo កំពុងតែផ្ដល់គំរូអាក្រក់មួយ ខណៈអ្នកនៅ Juventus កំពុងតែជួបការលំបាក។
លោកបាននិយាយថា៖ " ស្ថានភាពនៅ Juventus កំពុងតែជួបរឿងដ៏ស្មុគស្មាញ ពេល Ronaldo ចេញទៅ។ គេនិយាយថា គេទៅព័រទុយហ្គាល់ ដើម្បីមើលម្ដាយ តែឥឡូវឃើញតែបង្ហោះរូបនៅអាងទឹក " ។
លោកបានបន្តថា៖ " Ronaldo បានសិទ្ធិពិសេសខុសពីគេគ្រប់គ្នា ដែលចង់ចេញទៅស្រុកកំណើតដែរ។ តាមពិតគេក៏ត្រូវតែជាប់ចត្តាឡឺស័កដូចគេឯងដែរ " ។
សភាពការណ៍នៅអ៊ីតាលីហាក់មិនស្រាកស្រាន្តសោះរឿងកូវិដ-១៩នេះ ដោយមនុស្សរាប់ម៉ឺនបានឆ្លងជំងឺនេះ ហើយរាប់ពាន់នាក់បានបាត់ជីវិត៕