Chompoo ខំបង្ហាញវីដេអូអាំងសាច់ តែអ្នកចូលមើលបែរជាប្រឹងសម្លឹងកន្លែងផ្សេងទៅវិញ

  • 2020-03-31 02:30:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដូចអ្នកដែលចូលចិត្តតាមដានសកម្មភាពប្រចាំថ្ងៃរបស់តារាហាយសូ Chompoo Araya ដឹងច្បាស់រួចមកហើយថានាងជាម្ដាយដែលចិញ្ចឹមកូនតាមបែបសាមញ្ញ និងឲ្យកូនៗលេងនេះនោះនៅផ្ទះជាជាងនៅទីកន្លែងសាធារណៈដូចក្មេងដទៃ ពិសេសនាងក៏ជាអ្នកដែលចូលចិត្តធ្វើអីញ៉ាំខ្លួនឯងនៅផ្ទះដែរ។

វីដេអូជាច្រើននាងតែងបង្ហាញជូនអ្នកគាំទ្រទស្សនាកម្សាន្តថាតើមានម្ហូបអ្វីខ្លះដែលនាងចំណាយពេលពីសិល្បៈធ្វើញ៉ាំនៅផ្ទះជាមួយគ្រួសារ។ ដូចពេលនេះជាដើម Chompoo បានបង្ហោះឃ្លីបអង្គុយអាំងសាច់ ដោយប្រើចង្ក្រាន្តធ្យូង។ ប៉ុន្តែក្រៅពីសកម្មភាពអាំងសាច់ អ្នកដែលចូលមើលបែរជានាំគ្នាចាប់អារម្មណ៍លើដើមទ្រូងសិចស៊ីរបស់អ្នកម្ដាយកូន ២នេះទៅវិញ។

ប៉ុន្តែអាចនិយាយបានថា រឿងនេះជារឿងសាមញ្ញទៅហើយសម្រាប់នាង ព្រោះថាកន្លងមកនាងក៏ឧស្សាហ៍ស្លៀកពាក់សិចស៊ីដែរ។ ម្យ៉ាងពេលនេះនាងជាម្ដាយកូន ២ទៀត ដូចនេះវាក៏មិនមែនជាបញ្ហាចោទ ឬគួរឲ្យខ្មាសអៀនដែរសម្រាប់នាង៕

ប្រភព៖ Daradaily   ប្រែ​សម្រួល៖ យី សុធារី