ចូលឆ្នាំថ្មី មកមើលតម្លៃម៉ូតូ Honda ADV ២០២០ នៅសល់ប៉ុន្មាន?

  • 2020-04-14 02:44:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ឆ្នាំ​ថ្មី​ប្រជាពលរដ្ឋ​មួយ​ចំនួន​តែង​និយម​ទិញ​របស់​របរ​ចូល​ផ្ទះ​ព្រោះ​ជា​ថ្ងៃ​មាន​សិរីមង្គល។ ថ្ងៃ​នេះ​មក​តាម​ដាន​តម្លៃ​ម៉ូតូ Honda ADV 150 ឆ្នាំ ២០២០ ជាប្រភេទម៉ូតូ​អូតូ​បែប Off-road ដែល​ចេញ​លក់​នៅ​លើ​ទីផ្សារ​មាន​អ្នក​និយម​ជិះ​មិន​ចាញ់​គ្នា​ឡើយ។

Honda ADV 150 ស៊េរី​ឆ្នាំ ២០២០ នេះមាន​កម្លាំង​ម៉ាស៊ីន​ដូច​គ្នា ជា​មួយ​ម៉ូតូ Honda PCX 150 ដែល​មាន​តម្លៃ​មិន​ចាញ់​គ្នា​ឡើយ។ តាម​ប្រភព​ពី​តាម​​ហាង​លក់​ម៉ូតូ​​ក្នុង​ស្រុក​ពេល​ប​បច្ចុប្បន្ន​ ADV 150 ឆ្នាំ ២០២០ មាន​តម្លៃខ្ទង់ ៤ ២៥០ ដុល្លារ (តម្លៃក្រុមហ៊ុន)។

Honda ADV 150ស៊េរី​ឆ្នាំ ២០២០ ប្រើ​ប្រាស់​អំពូល​ភ្លើង​មុខ​ក្រោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា LED, មាន​កុងទ័រ​បែប​ឌីជីថល​បង្ហាញ​ព័ត៌មាន​សំខាន់ៗ, មាន​ធុង​ប្រេង​ចំណុះ ៨ លីត្រ, មាន​បច្ចេកវិទ្យា​ Idling Stop និង​ប្រើ​ប្រាស់​ Smart Key ជា​ដើម៕

ចុចអាន៖

បញ្ជាក់៖ តម្លៃនេះ​អាច​ប្រែប្រួល​បន្ទាប់​ពី​ចុះ​ផ្សាយ។

អត្ថបទ៖ ម៉េងងី