ទៅមើលរូបភាពតាំងពីតូច​ ដល់បច្ចុប្បន្ន​របស់ Jungkook តើប្រែប្រួលយ៉ាងណា?

  • 2020-04-20 04:08:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ Debut (ចេញមុខលើ​សិល្បៈ​ដំបូង) មក​ទល់ពេល​នេះ​ Jungkook (សមាជិក​ BTS) ផ្លាស់​ប្ដូរ​រូបរាងខ្លាំង​ ពី​យុវជន​ដែល​មាន​រាង​តូច​គួរ​ឲ្យ​ស្រឡាញ់ មក​ជា​បុរស​ពេញ​រូបរាង​ រាងកាយ​មាំទាំសម្បូរ​មន្តស្នេហ៍ដូច​បច្ចុប្បន្ន​នេះ។

ដូច​កាលពី​ឆ្នាំ ២០១៩​ Jungkook ថែម​ទាំង​ជាប់​ឈ្មោះពីការ​បោះ​ឆ្នោត​ទូទាំងពិភពលោក​ក្លាយ​ជា​ «បុរស​សង្ហា​ដាច់គេប្រចាំ​ឆ្នាំ ២០១៩» ទៀត​ផង។ រូបរាង​របស់​លោក​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ម្ដាងណា​ទេនៅ​ពេល​ពេញរូបរាង​បែប​នេះ​ ប៉ុន្តែ​ប់​ក្រឡេក​កាលពី​នៅ​ជា​កុមារ​ Jungkook ក៏ជា​ក្មេង​ដែល​គួរ​ឲ្យ​ស្រឡាញ់ ថ្ពាល់​ពេញ​មិន​ក្នាញ់​មិន​បាន​ដែរ។ ដូចនេះ​សូម​ទស្សនា​បណ្ដុំ​រូបភាព​កាលពីតូច​ មក​ដល់បច្ចុប្បន្នរបស់​ កូនពៅ BTS ដូចខាងក្រោម៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី