បែកធ្លាយឈុតក្នុងដីរដូវកាល២០២០-២១របស់ Man Utd លើ YouTube ក្លឹប Barca
- 2020-04-23 06:55:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយឈុតក្នុងដីរដូវកាល២០២០-២១របស់ Man Utd លើ YouTube ក្លឹប Barca
ចន្លោះមិនឃើញ
កាលពីចុងសប្ដាហ៍កន្លងទៅ YouTube ផ្លូវការរបស់ Bacelona បានបង្ហាញវីដេអូប្រកួតហ្គេមរវាងក្រុមអ្នកមានបុណ្យ និងក្រុមបិសាចក្រហម Manchester United ។
រូបភាពដែលត្រូវបានគេផ្សព្វផ្សាយពាណិជ្ជកម្មនៃហ្គេមបាល់ទាត់នេះ គេឃើញមានរូប Messi ពាក់អាវក្លឹបអេស្ប៉ាញចាស់ដដែល ចំណែក Paul Pogba ពាក់អាវថ្មីរបស់ Man Utd ផ្សេងពីរដូវកាលមុន។
យ៉ាងណាចំពោះឈុតទាំងនេះដែរ គេប្រភពមិនទាន់បង្ហាញច្បាស់នៅឡើយថា ជាឈុតក្នុងនិងក្រៅដីរដូវកាល ២០២០-២០២១ ពិតឬយ៉ាងណាទេ ដូច្នេះសូមរង់ចាំអ៊ុតមើលទាំងអស់គ្នា។
គួរបញ្ជាក់ថាក្នុងការប្រកួតនេះ ក្លឹបមានមូលដ្ឋាននៅ Camp Nou បានយកឈ្នះក្លឹបនៅ Old Traford ២-១ ស៊ុតបញ្ចូលទីដោយ Messi និង Antoine Griezmann៕