អ្នកដាំបន្លែលើទឹក ត្រូវចេះក្បួនមួយនេះទៀត ទើបធ្វើឲ្យដំណាំដាំដុះបានល្អ

  • 2020-04-24 03:41:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលកន្លងមក Sabay ធ្លាប់បង្ហាញពីការដាំដុះប្រព័ន្ធដំណាំលើទឹក ឬហៅថា ប្រព័ន្ធហាយដ្រូផូណិក ដែលជាបច្ចេកទេសថ្មី អាចច្នៃដាំដុះបានច្រើនប្រភេទ ប៉ុន្ដែប្រសិនបើយើងអាចដំឡើងប្រព័ន្ធហាយដ្រូផូណិក បានហើយក្ដី ក៏ដំណាំរបស់យើងដុះមិនបានល្អដែរ ប្រសិនបើមិនចេះប្រើប្រាស់សារធាតុចិញ្ចឹម A & B។ អ្វីទៅជា សារធាតុចិញ្ចឹម A & B ? តើគេត្រូវធ្វើដូចម្ដេច?

សូមចុចអាន៖

សារធាតុចិញ្ចឹម A & B គឺជាជី ដែលធ្វើឲ្យដំណាំប្រព័ន្ធលើទឹកដាំដុះបានល្អ ស្លឹកខៀវស្អាត ដើមធំ និងការពារសត្វល្អិត។ នេះជាការលើកឡើងរបស់ លោក ចាវ ប៉េងណាំ គ្រូបណ្ដុះបណ្ដាលផ្នែកកសិកម្ម និងជានាយកអង្គការកសិកម្មកម្ពុជា ដែលបានប្រាប់ Sabay កាលពីពេលថ្មីៗនេះ។

លោកគ្រូ ចាវ ប៉េងណាំ

«យើងមិនអាចអត់ប្រើប្រាស់សារធាតុចិញ្ចឹមនេះបានទេ បើមិនប្រើ គឺដំណាំរបស់យើងមិនអាចធំបានទេ ដំណាំមិនទទួលផលបានល្អនោះឡើយ»។ លោកគ្រូ ចាវ ប៉េងណាំ បន្ថែម។

សារធាតុចិញ្ចឹម A & B

លោកបានឲ្យដឹងទៀតថា ដើម្បីយកសារធាតុចិញ្ចឹម A&B ដាក់ដាំនៅក្នុងប្រព័ន្ធលើទឹក (Hydroponic) គឺយើងយកជី A&B ចំនួន ៣សេសេ លាយជាមួយទឹក ១លីត្រ ដែលជាកម្រិតស្ដង់ដាដ ធ្វើឲ្យដំណាំដាំដុះបានល្អ ដោយដើមធំ ស្លឹកខៀវ និងការពារសត្វចង្រៃផ្សេងៗផងដែរ៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី