UEFA ព្រមាន​សមាគម​បាល់ទាត់​ពី​ទណ្ឌកម្ម​ធ្ងន់ធ្ងរ បើ​មិន​លេង​បញ្ចប់​រដូវ​កាល

  • 2020-04-24 13:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​នៃ​សមាគម​បាល់ទាត់​ទ្វីប​អឺរ៉ុប​ UEFA បាន​ព្រមាន​សមាជិក​ទាំង ៥៥ ពី​ការ​លុប​ឈ្មោះ​ចេញ​ពី​កម្មវិធី​បាល់ទាត់​របស់ UEFA ប្រសិន​បើ​មិន​លេង​បញ្ចប់​រដូវ​កាល​ អំឡុង​ពេល​វិបត្តិ​ជំងឺ​រាតត្បាត​សកល​កូវីដ-១៩។

ក្នុង​លិខិត​ផ្ញើ​ទៅ​កាន់​សមាជិក​ទាំង​អស់​ គណៈ​ប្រតិបត្តិ​ UEFA បាន​សរសេរ​ថា ខ្លួន​រក្សា​សិទ្ធិ​គ្រប់​បែប​យ៉ាង​ក្នុង​ការ​ដក​ឈ្មោះ​សមាជិក​ ដែល​ជា​សមាគម​បាល់ទាត់​តាម​ប្រទេស ឬ ដែនដី​ណា​មួយ​នៅ​អឺរ៉ុប ចេញ​ពី​កម្មវិធី​ UEFA ប្រសិន​បើ​មិន​លេង​បញ្ចប់​រដូវ​កាល២០១៩/២០ ឲ្យ​តាម​ពេល​វេលា​នោះ​ទេ។

យ៉ាងណាមិញ UEFA ក៏​លើកលែង​ចំពោះ ២ករណី​ផង​ដែរ​គឺ (១) បម្រាម​ហាម​មិន​ឲ្យ​លេង​កីឡា​របស់​រដ្ឋាភិបាល​នីមួយៗ (២) បញ្ហា​ហិរញ្ញវត្ថុ​របស់​លីគ​ក្នុង​ការ​រៀបចំ​កម្មវិធី​ប្រកួត​របស់​ខ្លួន។

គួរ​បញ្ជាក់​ផង​ដែរ​ថា អំឡុង​ពេល​នេះ​ដែរ មាន​ការ​ប្រកាស​របស់​លីគ​កំពូលៗ​បាល់ទាត់​មួយ​ចំនួន​ដូច​ជា អាល្លឺម៉ង់ អេស្ប៉ាញ អំពី​ការ​វិលត្រលប់​ក្នុង​ការ​ប្រកួត​ឡើង​វិញ ដោយ​យ៉ាង​លឿន​ណាស់​ក៏​ខែ​ក្រោយ​៕

ប្រភព៖ AS English   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី