សហព័ន្ធបាល់ទាត់កម្ពុជា នឹងទទួលបាន៥០ម៉ឺនដុល្លារពី FIFA ដោះស្រាយ Covid-19
- 2020-04-30 00:48:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធបាល់ទាត់កម្ពុជា នឹងទទួលបាន៥០ម៉ឺនដុល្លារពី FIFA ដោះស្រាយ Covid-19
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA នឹងបញ្ចេញកញ្ចប់ទឹកប្រាក់១៥០លានដុល្លារ ដើម្បីជួយដល់សហព័ន្ធបាល់ទាត់នានាដែលជាសមាជិកប្រយុទ្ធប្រឆាំងជាមួយមេរោគ Covid-19 ។
លោក Gianni Infantino បាននិយាយថា៖ “រោគរាតត្បាត បានបង្កបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមកសម្រាប់សហគមន៍បាល់ទាត់ទាំងមូល។ ក្នុងនាមជាស្ថាប័នគ្រប់គ្រង FIFA ត្រូវមានតួនាទីដើម្បីជួយដល់សមាជិកទាំងអស់ដែលកំពុងជួបបញ្ហាដោយសារតែការផ្អាកមិនមានការប្រកួត។ នេះជាជំហានដំបូងមួយសម្រាប់ការជួយជ្រោមជ្រែងដល់គ្រប់ភាគីទាំងអស់”។
ជំនួយជាទឹកប្រាក់សរុបដល់១៥០លានដុល្លារនេះ នឹងត្រូវបែកចែកទៅតាមសហព័ន្ធបាល់ទាត់នានា។ ដោយគេរំពឹងថានឹងទទួលបាន៥០ម៉ឺនដុល្លារក្នុងមួយសហព័ន្ធ។ ដោយសារតែកម្ពុជា ក៏ជាសមាជិកដែរនោះ គឺរំពឹងថានៅពេលខាងមុខឆាប់ៗនេះ នឹងទទួលបានជំនួយនេះដែរ៕