ឈិត​ សេរីវណ្ណថង​ ប៉ះ​ ឃឹម​ បូរ៉ា​ អាច​នឹង​ក្លាយ​ជា​គូ​ជក់ចិត្ត​ប្រចាំ​សប្ដាហ៍​នេះ​

  • 2020-04-30 04:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​គ្នា​រវាង​ ឈិត​ សេរីវណ្ណថង​ និង​ ឃឹម​ បូរ៉ា​ នេះ​អាច​នឹង​ក្លាយ​ជា​គូ​ជក់ចិត្ត​បំផុត​ប្រចាំ​សប្ដាហ៍​នេះ​នា​ជំនួប​ដណ្ដើម​ប្រាក់​លាន​លើ​សង្វៀន​ CNC ។​

វណ្ណថង ពេលឈ្នះ មករា

និយាយ​ពី​អ្នក​ប្រដាល់​ទាំង​ពីរ​នាក់​ខាង​លើ​នេះ​គឺ​សុទ្ធតែ​អ្នក​ដែល​មាន​ថ្វីដៃ​ ស្នៀត​ប្រយុទ្ធ​ល្អ​ដូច​គ្នា​ ខុស​ត្រង់​ បូរ៉ា​ ជា​រៀមច្បង​ចូល​ប្រកួត​គុន​ខ្មែរ​យូរជាង​ សេរីវណ្ណថង ប៉ុណ្ណោះ ។​ ឈិត​ សេរីវណ្ណថង​ តាំងតែ​មាន​ជំងឺ​ COVID-19​ នេះ​មក​មិនដែល​បាន​ឡើង​សង្វៀន​ឡើយ។​

ចំណែក​ ឃឹម​ បូរ៉ា​ វិញ​គឺ​គេ​ប្រកួត​ជា​ហូរហែ​ និង​ធ្វើ​បាន​ល្អ​ទៀត​ផង​ដូច​ជា​ឈ្នះ​ លី​ ភា​ ឈ្នះ​ ម៉ឺន​ មេឃា​ កូន​ប្រុស​លោក​ អេ​ ភូថង​ ជា​ដើម។​ ប្អូនប្រុស​របស់​ ឃឹម​ ឌីម៉ា​ រូប​នេះ​មួយរយៈនេះល្អ​ខ្លាំងមែនទែន​ ជា​ពិសេស​កម្លាំង​ស៊ុហ្វ​ អាច​តទល់​បាន​៥ទឹក​ពេញ​ ហើយ​កណ្ដាប់ដៃ​ និង​ស្នៀត​ឆក់​ទាត់​រឹតតែ​រហ័ស។​

បូរ៉ា ពេលវ៉ៃនៅថៃ

ងាក​មក​និយាយ​ពី​អ្នក​ប្រដាល់​មក​ពី​បាត់ដំបង​ ឈិត​ សេរីវណ្ណថង​ វិញ​ម្ដង​ គេ​ជា​អ្នក​ប្រដាល់​ដែល​មាន​ភាព​ឆ្លាតវៃ​មួយ​រូប។​ រាល់​ការ​ប្រកួត​មិន​ថា​ជួប​អ្នក​ខ្លាំង​ប៉ុណ្ណា​ក៏​អ្នក​ប្រដាល់​រូប​នេះ​ រួម​និង​ឪពុក​អាច​រក​វិធី​វ៉ៃ​បាន​ដែរ​ជាក់​ស្ដែង​ដូច​ការ​ប៉ះ​ជា​មួយ​ថៃ​ល្អ​ៗ​ពី​មុន​អញ្ចឹង។​ ការ​ចេញ​ស្នៀត​មួយ​ៗ​គឺ​យក​ពិន្ទុ​ ឬ​ផ្ដួល​ដៃគូ​តែ​ម្ដង។​ ដូច្នេះ​កុំ​ភ្លេច​រង់ចាំ​ទស្សនា​ការ​ប្រកួត​រវាង​ ឈិត​ សេរីវណ្ណថង​ និង​ ឃឹម​ បូរ៉ា​ នៅ​ថ្ងៃ​សៅរ៍​ចាប់​ពី​ម៉ោង​ ២រសៀល​ តទៅ​នៅ​សង្វៀន​ CNC​ សប្ដាហ៍​នេះ ៕​

អត្ថបទ៖ នួន ស៊ីណា​