តើកីឡាករទាំង១០នេះ អ្នកណាប៉េណាល់ទីជោគជ័យជាងគេ?
- 2020-05-01 06:26:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើកីឡាករទាំង១០នេះ អ្នកណាប៉េណាល់ទីជោគជ័យជាងគេ?
ចន្លោះមិនឃើញ
ការស៊ុតបាល់ពិន័យ១១ម៉ែត្រ ទម្លាយសំណាញ់របស់អ្នកចាំទីដៃស្អិត ពិតជាមិនងាយស្រួលឡើយ ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់ពាន់រាប់ម៉ឺននាក់ ពោលគឺកីឡាករម្នាក់ៗរងសម្ពាធខ្លាំង។ យ៉ាងណាពួកគេខ្លះធ្វើបានល្អ និងខ្លះទៀតក៏ធ្វើមិនបានល្អ។ មានសំណួរមួយបានចោទសួរថានៅលើពិភពលោកបច្ចុប្បន្ន តើអ្នកណាជាអ្នកជាមច្ចុរាជ១១ម៉ែត្រក្នុងប្រអប់គ្រោះថ្នាក់ល្អបំផុត?
បើតាមគេហទាំំព័រ Macar គឺខ្សែប្រយុទ្ធ Eden Hazard របស់ Real Madrid។ Hazard ទទួលបានភាគរយជោគជ័យ ៨៨% ខ្ពស់ជាងគេបំផុត ដោយក្នុងចំណោមបាល់ប៉េណាល់ទី ៥៦គ្រាប់ក្នុងអាជីព គេធ្វើបានសម្រេច ៤៩គ្រាប់ ខណៈការបរាជ័យ មានតែ ៧គ្រាប់ប៉ុណ្ណោះ។
១. Eden Hazard៖ ប៉េណាល់ទីចូល ៤៩គ្រាប់ អត់ចូល ៧គ្រាប់ អត្រាជោគជ័យ ៨៨%
២. Karim Benzema៖ ប៉េណាល់ទីចូល ១៥គ្រាប់ អត់ចូល ២គ្រាប់ អត្រាជោគជ័យ ៨៨%
៣. Cristiano Ronaldo៖ ប៉េណាល់ទីចូល ១២១គ្រាប់ អត់ចូល ២២គ្រាប់ អត្រាជោគជ័យ ៨៥%
៤. Harry Kane៖ ប៉េណាល់ទីចូល ៣៧គ្រាប់ អត់ចូល ៧គ្រាប់ អត្រាជោគជ័យ ៨៤%
៥. Luis Suarez៖ ប៉េណាល់ទីចូល ៤០គ្រាប់ អត់ចូល ៩គ្រាប់ អត្រាជោគជ័យ ៨២%
៦. Mohamed Salah៖ ប៉េណាល់ទីចូល ១៣គ្រាប់ អត់ចូល ៣គ្រាប់ អត្រាជោគជ័យ ៨១%
៧. Neymar៖ ប៉េណាល់ទីចូល ៥១គ្រាប់ អត់ចូល ១៣គ្រាប់ អត្រាជោគជ័យ ៨០%
៨. Sergio Aguero៖ ប៉េណាល់ទីចូល ៤៦គ្រាប់ អត់ចូល ១៣គ្រាប់ អត្រាជោគជ័យ ៧៨%
៩. Lionel Messi៖ ប៉េណាល់ទីចូល ៨៩គ្រាប់ អត់ចូល ២៦គ្រាប់ អត្រាជោគជ័យ ៧៧%
១០. Antoine Griezmann៖ ប៉េណាល់ទីចូល ១៧គ្រាប់ អត់ចូល ៨គ្រាប់ អត្រាជោគជ័យ ៦៨%៕