Corolla Altis ប្រភេទ GR Sport ឆ្នាំ២០២០ ចេញលក់នៅតៃវ៉ាន់ មុខកាចខ្លាំង

  • 2020-05-06 01:58:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota Taiwan បានប្រកាសចេញលក់រថយន្ត Corolla Altis ប្រភេទ GR Sport ស៊េរីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងដែនដីរបស់ខ្លួន។

រថយន្ត Toyota Corolla Altis GR Sport ស៊េរីថ្មីនេះ ត្រូវបានឌីហ្សាញយ៉ាងទាក់ទាញ ជាពិសេសគឺផ្នែកខាងមុខ មើលទៅពិតជាកាចខ្លាំងមែនទែន។

ប្រភេទ GR Sport នេះ មានទាំងសម្រាប់ Corolla ប្រើសាំង និង Corolla Hybrid។ Corolla ប្រភេទសាំង ប្រើម៉ាស៊ីនចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៨សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ និងប៉ុងមួយវិលកង់មុខ។ ចំណែកឯ Corolla Hybrid វិញ ប្រើម៉ាស៊ីនសាំងចំណុះ ១,៨លីត្រដូចគ្នា ជាមួយនឹងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ១២០សេះ។

Corolla Altis GR Sport មានបំពាក់ប្រព័ន្ធ Toyota Safety Sense មកស្តង់ដារ ដោយក្នុងនោះរួមមានទាំងមុខងារ Pre-collision System, Lane Departure Assist និង Adaptive Cruise Control ផងដែរ។ រថយន្តប្រភេទ Sedan នេះ ត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ២៧ ៧០០ដុល្លារ នៅតៃវ៉ាន់៕

ប្រភព៖ paultan   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម