រឿង​ថ្មី​បែប​វិទ្យាសាស្ត្រ​របស់ Song Joong Ki ចេញ​ Trailer ហើយ

  • 2020-05-07 04:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី ០៦ ខែឧសភា ក្រុមហ៊ុន​ផលិតខ្សែភាពយន្ត​ CGV បាន​បង្ហាញ​វីដេអូ​ Trailer ដំបូង​បង្អស់​របស់​រឿង​ «Space Sweepers» ដែល​មាន​ Song Joong Ki, Kim Tae Ri និង​ Jin Seonkyu ជា​តួ​សំខាន់។

ខ្សែភាពយន្ត​ខ្នាត​ធំ​នេះ​ផងដែរ​ ជា​ភាពយន្ត​បែប​វិទ្យាសាស្ត្រ​ដំបូង​បង្អស់​របស់​កូរ៉េ​ដែលបង្ហាញ​ពី​រឿង​រ៉ាវ​ជា​ច្រើននៅ​ឆ្នាំ ២០៩២ ​មិន​មែន​នៅ​ភព​ផែន​ដី ហើយ​ទស្សនីយភាព​ជា​ច្រើន​ធ្វើ​ឡើង​រំពឹង​ថា​នឹង​ពិសេស​មិន​ធ្លាប់​មាន​ពីមុន។

រឿង​ថ្មី​នេះ​ គ្រោង​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​អំឡុង​រដូវក្ដៅ​ខាងមុខ ថ្ងៃ​ខែជាក់​លាក់​មិន​ទាន់​មាន​ការ​បង្ហាញ​ឡើយ។ មួយ​វិញទៀត​ «Space Sweepers» គឺ​ជា​ស្នាដៃ​ដឹក​នាំ​របស់​ អ្នក​ដឹកនាំ​ Jo Sung Hee ហើយ​ធ្លាយ​ដំណឹង​ថា​ វា​ត្រូវ​បាន​ចំណាយ​ទុន​ផលិត​ដល់​ទៅ​ ៥ពាន់​លានវ៉ុន (ខ្ទង់​ ៤,០៧លានដុល្លារ)៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម