មិនឲ្យចាំយូរ! vivo V19 តម្លៃ ៣៦៩ដុល្លារ ដាក់លក់លើទីផ្សារជាផ្លូវការហើយ

  • 2020-05-08 06:46:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយសារជម្រើសទូរសព្ទម៉ូដែលស្មាតហ្វូននៅលើទីផ្សារ មានជម្រើសច្រើនក្រៃលែង អតិថិជនមួយចំនួនមានការ​រារែក​ក្នុង​ការ​សម្រេចចិត្ត និងវិភាគមើលថា តើទូរសព្ទណានៅលើទីផ្សារ ដែលអាចបំពេញតម្រូវការរបស់ពួកគាត់បាន ព្រោះថាបច្ចេកវិទ្យាទូរសព្ទបានបង្កើតឡើងមក មិនមែនដើម្បីតែធ្វើតែទំនាក់ទំនងតែប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជា​ឧបករណ៍​កំសាន្ត និងជាឧបករណ៍ជួយរំលែកការងារ និងការរកស៊ីប្រចាំថ្ងៃធំដុំ​ផង​ដែរ។

មួយរយៈចុងក្រោយ ស្មាតហ្វូនបានក្លាយជាគូប្រជែងរបស់កាមេរ៉ាអាជីព ពីព្រោះវាមានសមត្ថភាពថតរូប និងវីដេអូប្រហាក់ប្រហែលទៅនឹងកាមេរ៉ាអាជីពនានាផងដែរ។ ក្រុមហ៊ុនដែលយើងមើលឃើញថា បានតាមដាន និងបានបំពេញតម្រូវការរបស់អតិថិជនបានល្អជាងគេ គឺក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ព្រោះយើងសង្កេតឃើញថា ក្រុមហ៊ុននេះមានទូរសព្ទស្មាតហ្វូន ដែលមានបច្ចេកវិទ្យាជឿនលឿនមែនទែន តែមានតម្លៃយ៉ាងសមរម្យ សម្រាប់ទីផ្សារប្រទេសកម្ពុជា។

នា​ពេល​ថ្មីៗនេះ ក្រុមហ៊ុន vivo ប្រចាំប្រទេសកម្ពុជា ក៏បានបញ្ចេញម៉ូដែលថ្មីមួយទៀត គឺ V19 ដែលម្ដងទៀត ម៉ូដែលស្មាតហ្វូននេះបានបង្ហាញឲ្យឃើញថា vivo មានការយល់ដឹងច្រើនពីតម្រូវការរបស់អតិថិជនខ្លួនទូទាំងពិភពលោក ជាពិសេសអតិថិជនប្រចាំប្រទេសកម្ពុជា ដែលមានតម្រូវការខ្ពស់ និងចង់បានតម្លៃសមរម្យ។

ជួបជាមួយខាងក្រុមហ៊ុន vivo បានឲ្យដឹងថា កាមេរ៉ាមុខរបស់ V19 ជាកាមេរ៉ាដែលពិសេសបំផុត សម្រាប់ការថតនាពេលរាត្រីកាល និងកន្លែងមានពន្លឺតិច។ កាមេរ៉ាខាងមុខនេះមានទំហំដល់ទៅ 32 MP និងអាចថត Super Wide Angle បានដល់ទៅ ១០៥ ដឺក្រេ។ ហើយជាលើកដំបូងក្នុងចំណោមទស្មាតហ្វូន កាមេរ៉ាថតវីដេអូខាងមុខរបស់ V19 អាចថតវីដេអូបានយ៉ាងមានលំនឹងមិនគួរឲ្យជឿ។ កាមេរ៉ាក្រោយ ៤ គ្រាប់ទំហំ ៤៨ MP នឹងបើកជើងមេឃថ្មីសម្រាប់អ្នកចូលចិត្តថតរូប។ ក្រៅពីសមត្ថភាព និងបច្ចេកវិទ្យាពិសេសទាំងនេះ ក្រុមហ៊ុនបានបញ្ជាក់ឲ្យដឹងថា តម្រូវការមួយទៀតរបស់ប្រជាជនកម្ពុជាគឺ ថ្មធំ និងអាចសាកថ្មបានលឿន។ V19 ភ្ជាប់មកនូវជាមួយថ្មដែលមានទំហំធំ និងមានបច្ចេកវិទ្យាសាកថ្មបានលឿន គឺ FlashCharge 2.0 ៣៣ វ៉ាត់។ មួយវិញទៀតសម្រាប់បងប្អូនដែរកំពុងទន្ទឹងរងចាំការមកដល់នៃស្មាតហ្វូន V19 ពេលនេះបងប្អូនអាចធ្វើការរកជាវបាន នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទនានាទូទាំងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃនេះតទៅជាមួយនឹង កញ្ចប់តម្លៃ $369

លក្ខណៈពិសេសៗជាលម្អិត មានដូចខាងក្រោមតទៅ៖

១. Super Night Selfie លែងខ្លាចពេលរាត្រីទៀតហើយ! ៖ ថតយករូបភាពស្រស់ស្អាតនៃរាត្រីកាល ដោយលែងមានកង្វល់ ព្រោះយើងប្រើប្រាស់ AI Night Selfie ដ៏ពិសេស និង សមីការ Face Beauty ថ្មី។ ចាប់តាំងពីជើងមេឃនៃទីក្រុងនាពេលរាត្រី រហូតដល់តារានាពេលរាត្រីនៅជនបទ សែលហ្វីថតជាមួយ V19 នឹងផ្តល់ជូនលោកអ្នកនូវបទពិសោធន៏ដែលមានម្ដងក្នុងមួយជីវិត។

២. 32MP កាមេរ៉ាមុខភ្លោះ ថតសែលហ្វីបានល្អឥតខ្ចោះ ៖ ផ្ដល់ជូននូវ កាមេរ៉ាចំបង 32MP និង កាមេរ៉ា super wide-angle ដល់ទៅ 8MP ។ សែលហ្វី ជាមួយនឹង Super Wide-Angle មានមុំថតដល់ទៅ ១០៥ ដឺក្រេ ផ្ដល់ជូនលោកអ្នកនូវសែលហ្វីដែលធំជាងទូរស័ព្ទណាទាំងអស់។ យើងប្រើប្រាស់បច្ចេកវិទ្យាពិសេសដែលនឹងពង្រីកមុំថតរបស់លោកអ្នកពេលកំពុងថតសែលហ្វី បានដល់ទៅ ២៥,៦ ​ដឺក្រេ​បន្ថែម ដែលមានតែកាមេរ៉ាអាជីពមួយចំនួនប៉ុណ្ណោះអាចធ្វើបាន។ យើងប្រើប្រាស់សមីការ AI ពិសេស ដែលនឹងជួយកែលម្អរូបភាពរបស់លោកអ្នក កុំឲ្យកោង ធ្វើឲ្យរូបភាពដែលថតចេញមក រាបស្មើ ដស្រស់ស្អាតបំផុត។

៣. ថតវីដេអូជាមួយកាមេរ៉ាមុខ មានលំនឹងឥតខ្ចោះ ជំនាន់ថ្មីនៃលំនឹងវីដេអូសែលហ្វី ៖ នេះជាបច្ចេកវិទ្យាថ្មីដែលយើងអាចផ្ដល់ជូនលោកអ្នក។ ទូរសព្ទផ្សេងមានលំនឹងវីដេអូសម្រាប់កាមេរ៉ាក្រោយ តែសម្រាប់ V19 វិញ យើងផ្ដល់ជូននូវលំនឹងវីដេអូដ៏ឥតខ្ចោះសម្រាប់កាមេរ៉ាងសែលហ្វីផងដែរ។ បច្ចេកវិទ្យា gyroscope របស់យើងនឹងលេបយករំញ័រទាំងឡាយដែលកើតមាន ខណៈដែលបច្ចេកវិទ្យា EIS ជាអ្នកកែលម្អរូបភាព ឲ្យមានភាពស្មើគ្នា។

៤. Super Night Portrait រូបភាពច្បាស់នៅពេលរាត្រី ៖ V19 ផ្ដល់នូវបច្ចេកវិទ្យា AI ដែលនឹងជួយកែលម្អរូបភាពពេលយប់របស់លោកអ្នក ឲ្យច្បាស់ និងមានពន្លឺគ្រប់គ្រាន់។ នេះអាចទៅរួច ដោយសារយើងប្រើនូវបច្ចេកវិទ្យាពិសេសមួយ ដែលចាប់យករូបភាពមានពន្លឺផ្សេងៗគ្នា ហើយយកមកបញ្ចូលជារូបភាពចុងក្រោយតែមួយ ដូច្នេះហើយទើបរូបភាពដែលចាប់ដោយ V19 មានលក្ខណៈច្បាស់ជាងគេ ។ នៅពេលកាមេរ៉ាផ្សេងខ្លាចពេលយប់ V19 នឹង​ចែងចាំង​ជានិច្ច​នា​ពេលរាត្រី។

៥. 48 MP AI Quad Camera ថតរូបដូចកាមេរ៉ាអាជីព​គ្រប់​ប៉ុស្តិ៍​ ៖ ជាមួយកាមេរ៉ាទំហំដល់ទៅ 48 MP និង 8 MP សម្រាប់ Super Wide Angle គ្រប់ខណៈ គ្រប់រូបភាព ដែលលោកអ្នកចាប់យកទាំងអស់ នឹងក្លាយជាអនុស្សាវរីយ៍ល្អឥតខ្ចោះ ពោរពេញដោយសោភ័ណភាព ប្រៀបបានដូចពេលលោកអ្នកថតជាមួយកាមេរ៉ាអាជីពពិតៗ។ មាន v19 ក្នុងដៃ លោកអ្នកមិនត្រូវការកាមេរ៉ាអាជីពទៀតឡើយ។

៦. vivo FlashCharge 2.0 & 4500 mAh ៖ V19 ប្រើបច្ចេកវិទ្យាសាកថ្មលឿន រហូតដល់ 33 W ដែលអាចសាកថ្មបាន 20 ភាគរយដល់ 54 ភាគរយក្នុងរយៈពេលតែ 30 នាទីប៉ុណ្ណោះ ។ ថ្មធំរហូតដល់ទៅ 4500 mAh អាចឲ្យលោកអ្នកប្រើប្រាស់បានជាច្រើនថ្ងៃ ដោយពុំបាច់សាក។

៧. Super AMOLED Ultra O Screen ៖ បើលោកអ្នកបើកប្រអប់ ឃើញ V19 ដំបូង លោកអ្នកនឹងបានឃើញអេក្រង់ទំហំដល់ទៅ ៦,៤៤ អ៊ីញ ប្រើប្រាស់បច្ចេកវិទ្យា Super AMOLED FHD+ ទំលុះអេក្រង់ ដែលជាបច្ចេកវិទ្យា E3 OLED ចុងក្រោយបំផុត។ ​ព័ណ៌​ និងរូបភាពនានា ធានាថា នឹងមានភាពរស់រវើក ម៉ត់ និងពិស្ដារ ដោយសារយើងប្រើប្រាស់បច្ចេកវិទ្យា100% DCI-P3 ។ ពន្លឺអេក្រង់នឹងផ្លាស់ប្ដូរទៅតាមបរិស្ថានដែលលោកអ្នកឋិតនៅ ជៀសវាងពន្លឺភ្លឺពេក ឫខ្សោយពេក។ អ្វីដែលយើងបានគិតដល់ទៀតនោះ គឺយើងបានទិញយកមកប្រើប្រាស់នូវបច្ចេកវិទ្យា TÜV Rheinland Eye Comfort ដែលនឹងច្រោះចេញកាំរស្មីព័ណ៌ខៀវ ដែលនឹងនាំឲ្យខូចភ្នែក រហូត ដល់ទៅជាង ៤២ ភាគរយច្រើនជាងទូរសព្ទផ្សេង ដែលប្រើតែបច្ចេកវិទ្យា E2 OLED។ ឈប់អស់កង្វល់នៅពេលបើកពន្លឺតិចៗ ព្រោះយើងមានបច្ចេកវិទ្យា Anti-Flicker ដែលធានាបានថា លោកអ្នកប្រើប្រាស់ពន្លឺតិច ដើម្បីទស្សនា តែនឹងមិនខូចភ្នែកឡើយ។

៨. រចនាដើម្បីសម្រេចភាពល្អឥតខ្ចោះ ៖ V19 ជាទូរសព្ទដែលរចនាឡើង មិនធំពេក មិនតូចពេក។ រចនាឡើងដើម្បីសន្សំសំចៃលំហដែលមាន មានរាង 3D កោងល្វត់ល្វន់ V19 ផ្ដល់ជូនលោកអ្នកនូវចំនីចក្ខុពិសេសមួយ ដោយសារទូរស័ព្ទនេះរចនាឡើងពីថ្មកែវពិសេសមួយប្រភេទ ដែលយើងខិតខំស្វែងរក យកមកផលិត។ ចាប់យកចំនីចក្ខុពិសេសនេះ ជាមួយជម្រើសព័ណ៌ ០២ ដែលយើងសូមផ្ដល់ជូនលោកអ្នក គឺព័ណ៌ ខ្មៅឆ្លុះ និងព័ណ៌ប្រាក់រលោង។

៩. Selfie Soft Light Band បំភ្លឺសម្រស់របស់លោកអ្នក ៖ ធ្វើឲ្យរូបភាពលោកអ្នកថតចេញមក ស្អាតដូចរូបភាពថតនៅក្នុងស្ទូឌីយោពិតៗ! មាន Live Preview ពេលកំពុងថត។

១០. Art Portrait Video ក្លាយជា vlogger សម័យទំនើប ៖ ក្លាយជា vlogger សម័យទំនើប ដោយសារការប្រើប្រាស់នូវបច្ចេកវិទ្យា Art Video របស់យើង ដែលជួយផ្ដាច់ រូបភាពខាងមុខ ចេញពីរូបភាពខាងក្រោយ ធ្វើឱ្យការដាក់ Effect សម្រាប់វីដេអូ មានការងាយស្រួល។

១១. ធ្វើរូបថតរបស់អ្នកក្លាយជាផ្ទាំងគំនូរមួយផ្ទាំង ៖ ឥឡូវនេះ បំណងប្រាថ្នារបស់អ្នកបានសម្រេចហើយ យើងផ្ដល់ជូនលោកអ្នកនូវ Filter និង Effect ដែលជួយឲ្យលោកអ្នក កែសម្រស់នៃរូបភាពឲ្យកាន់តែល្អឡើង និងងាយស្រួល។

១២. Ultra Stable Video វីដេអូដែលមានលំនឹងបំផុតលើពិភពលោក ៖ វីដេអូដែលថតជាមួយ V19 នឹងប្រើប្រាស់នូវបច្ចេកវិទ្យា EIS ដែលនឹងជួយធ្វើឲ្យរូបភាព ដែលលោកអ្នកថតនៅខាងក្រៅផ្ទះ មានលក្ខណៈនឹង ស្មើ ដែលនេះពុំទាន់មានកាមេរ៉ាផ្សេងណា អាចធ្វើបានឡើយ។

១៣. Qualcomm Snapdragon 712, 8 GB + 128 GB ៖ ល្បឿនលឿនដល់ទៅ 8 GB មានបន្ទុកធំដល់ទៅ 128 GB និងប្រើប្រាស់ឆីប Qualcomm Snapdragon octa-core 712 processor. លោកអ្នកអស់កង្វល់ និងបញ្ហាទូរសព្ទដៃយឺតទៀតហើយ។

១៤. Copper Tube Liquid Cooling ៖ យើងប្រើប្រាស់ខ្សែទង់ដែង ដើម្បីបញ្ជូនកំដៅចេញពីខាងក្នុងទូរស័ព្ទបានលឿនបំផុត ។ មិនតែខ្សែទង់ដែងពិសេសនេះទេ កម្ដៅត្រូវបាននាំចេញដោយឧស្ម័ន និងសន្ទនីយ៍ពិសេស ដែលមានមុខងារនាំយកកម្ដៅចេញពីក្នុងទូរសព្ទ បានលឿនជាទីបំផុត ។ បច្ចេកវិទ្យានេះនាំអោយ CPU របស់ V19 មិនងាយខូច និងប្រើប្រាស់បានយូរ ធានាបាននូវនិរន្តភាព។

១៥. AI Video Filters ៖ V19 ប្រើសមីការពិសេស ដែលអាចមើលដឹងថា តើរូបភាពណានៅខាងមុខ រូបភាពណានៅខាងក្រោយ ហើយអាចផ្តាច់រូបភាពទាំងពីរនេះចេញពីគ្នាបានដោយស្វ័យប្រវត្តិ។ នេះមានន័យថា លោកអ្នកអាចប្រើ Filter ផ្សេងៗ ទៅលើរូបភាពខាងមុខ និងរូបភាពខាងក្រោយ ដាច់ដោយឡែកពីគ្នាបាន។

១៦. AI កាត់តវីដេអូ ៖ លោកអ្នកអាចកាត់តវីដេអូបាន ដោយចុចលើប៊ូតុង AI តែមួយប៉ុណ្ណោះ។ បង្កើតភាពយន្តខ្នាតធំមួយ ដោយខ្លួនឯង ក្នុងទូរសព្ទ V19។

១៧. AI Image Matting ៖ V19 អាចកាត់ផ្តាច់ រូបភាពខាងមុខ និងខាងក្រោយ ដូចលោកអ្នកប្រើកម្មវិធីកាត់តរូបភាពដទៃ ដូចជា Photoshop។

១៨. Jovi Smart Scene - Screen Time ៖ បច្ចេកវិទ្យា Jovi របស់យើង នឹងជួយលោកអ្នកថែរក្សាភ្នែក និងសុខភាពទូទៅ ដោយធ្វើការកត់ត្រា និងគ្រប់គ្រងនូវទិន្នន័យប្រចាំថ្ងៃរបស់លោកអ្នក ពិសេសជួយផ្ដល់ដំបូន្មានអំពីការប្រើប្រាស់ទូរសព្ទរបស់លោកអ្នកជៀសវាងការប្រើប្រាស់យូរពេកនាំឲ្យខូចសុខភាព។

១៩. បំបាត់សម្លេងរំខានពេលធ្វើវីដេអូខល ៖ សំឡេងរំខាននៅពេលលោកអ្នកធ្វើការខលតាមរយៈវីដេអូ លែងជាបញ្ហាទៀតហើយ ប្រសិនបើលោកអ្នកជ្រើសរើសយក V19។ បច្ចេកវិទ្យាតាមដានសំឡេងរបស់ V19 នឹងលុបរាល់សំឡេងរំខាន ក្រៅពីសំឡេងរបស់លោកអ្នកផ្ទាល់។ ដៃគូសន្ទនារបស់លោកអ្នក នឹងឮតែសំឡេងរបស់លោកអ្នកតែប៉ុណ្ណោះ ដែលនេះធ្វើអោយការសន្ទនាកាន់តែស្និទ្ធស្នាល និងរស់រវើកជាងពេលណាទាំងអស់ គ្រប់ទីកន្លែង។

២០. Multi-Turbo 3.0 ៖ V19 ប្រើប្រាស់បច្ចេកវិទ្យា Art++ Turbo ដើម្បីឱ្យកម្មវិធីដែលលោកអ្នកជ្រើសរើស ដើរលឿនជាទីបំផុត។ Game Turbo ជាបច្ចេកវិទ្យាដែលបង្កើតឡើងដើម្បីឱ្យអេក្រង់ពេលលេងហ្គេមរបស់លោកអ្នក ដើរកាន់តែលឿនជាងមុន និងប្រតិកម្មរហ័សជាងមុន។ ល្បឿន ពេលលេងហ្គេមអាចនឹងកើនឡើងដល់ 73.05 ភាគរយ ធៀបនឹងទូរស័ព្ទដទៃ។

២១. Ultra Game Mode ៖ Ultra Game Mode របស់ V19 មាន Function ពិសេសៗដូចជា Fast Screen Capture និង Screen Recording ។ Function ដែលលោកអ្នកតែងតែរីករាយជាមួយដូចជា Game Vibration, Voice Changer និង Killer Countdown នឹងត្រឡប់មកវិញ ហើយកាន់តែល្អជាងមុន៕